​ពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចាប់ពី​៧​ទៅ​៨​ខែ គួរតែ​គេង​ដូចម្តេច​?

​ពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចាប់ពី​៧​ទៅ​៨​ខែ គួរតែ​គេង​ដូចម្តេច​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​របៀប​គេង​ដែល​ល្អ​ចំពោះ​អ្នក និង​កូន​ក្នុង​ផ្ទៃ​នៅ​ចន្លោះ​ពេល​ដែល​អ្នក​ពរ​ពោះ​ពី​៤​ទៅ​៦​ខែ​រួច​មក​ហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​គេង​របស់​អ្នក​ម្តាយ​ដែល​បាន​ពរ​ពោះ​ពី​៧​ទៅ​៨​ខែ​វិញ​ម្តង​។ តើ​មាន​របៀប​គេង​ណាខ្លះ​ដែល​ល្អ​ទៅ​?

​នៅពេល​ដែល​អ្នក​ជិត​ឈាន​ដល់​ខែ​ដែល​ជិត​សម្រាល អ្នក​គួរតែ​ប្តូរ​មក​គេង​នៅ​ចំហៀង​ខាងឆ្វេង ដោយ​ជើង​អ្នក​អាច​ដាក់​វា​រាង​កោង​បន្តិច ហើយ​ចន្លោះ​ជើង​ទាំង​សងខាង​អ្នក​អាច​យក​ខ្នើយ​តូច​មួយ​មក​កៀប​បាន ម្យ៉ាងទៀត​អ្នក​អាច​យក​ខ្នើយ​ដែល​តូច​មួយ​ទ្រាប់​ពីក្រោម​ពោះ​អ្នក​ក៏​បាន​ដែរ ហើយ​នៅ​ក្រោយខ្នង​របស់​អ្នក​អាច​ដាក់​ខ្នើយ​ដែល​វែង​មួយ​សម្រាប់​ផ្អែក​។ នៅពេល​ដែល​អ្នកដើ​រដល់​ដំណាក់កាល​នេះ អ្នក​មិន​ត្រូវ​គេង​ត្រង់​ខ្លួន ឬ​ផ្ងារ​ដូច​មនុស្ស​ធម្មតា​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ឈាម​មិន​អាច​ទៅ​ផ្គត់ផ្គង់​ដល់​ស្បូន​អ្នក​បាន​គ្រប់គ្រាន់​ដែល​អាច​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន​យ៉ាង​ងាយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។