ល្បិច​ថ្មី​របស់​ក្រុម​ចោរ អ្នកមាន​ម៉ូតូ​គួរតែ​ដឹង

ល្បិច​ថ្មី​របស់​ក្រុម​ចោរ អ្នកមាន​ម៉ូតូ​គួរតែ​ដឹង



រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បានអោយ​ដឹង​ថា បុរស​ម្នាក់​បាន​រត់​មក​ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ចាប់​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ និង​កូន​ក្មេង​ម្នាក់ ដោយ​ត្រូវ​ក្រុម​ជនសង្ស័យ​ទាំងនេះ បោក​ជិះ​ម៉ូតូ​យក​ទៅ​បាត់ ទើប​រត់​មក​ប្តឹង​នគរបាល​អោយ​ជួយ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​មុខ​ផ្សារ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព ​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ រឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ភូមិ​កណ្តាល ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ ជិះ​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE-3071 ។

តាម​ការ​រៀបរាប់​ពី​ ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខ្លួន​បាន​ឌុ​ប​ជូន​បងប្អូន​មក​ពី​ខេត្តកំពង់ស្ពឺ ឆ្ពោះ​មក​ម្តុំ​ផ្សា​រកា​ណា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ពេល​ដែល​ទៅ​ដល់ហើយត្រឡប់មកវិញជិះ​បាន​បន្តិច ស្រាប់តែ​មាន​មនុស្ស​៣​នាក់ ជិះ​ម៉ូតូ​ធន់​ធំ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក ហៅឈប់ហើយពឹង​ឲ្យ​ឌុ​ប​ក្មេង​ប្រុស​ម្នាក់ អាយុ​ប្រហែល​១០​ឆ្នាំ ទៅ​ដាក់​នៅ​មុខ​ផ្សារ​ចោម​ចៅ ហើយ​ចាំ​គេ​ឲ្យ​លុយ​ឈ្នួល ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ពេល​ដែល​ឌុ​ប​ក្មេងតូច​មក​ដល់​គោលដៅ​ហើយ គ្រាន់តែ​ក្មេង​នោះ​ចុះ ខ្លួន​ក៏​ចុះ​ពីលើ​ម៉ូតូ ស្រាប់តែ ក្រុម​ជនសង្ស័យ ជិះ​ម៉ូតូ​ធន់​ធំ​ដែល​បាន​ពឹង​ឲ្យ​ឌុ​ប​នោះ​មក​ដល់​ល្មម ហើយ​មាន​គ្នា​វា​ម្នាក់ ហក់​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​ចេញ​ទៅ​បាត់ ចំណែកឯ​ក្មេង​តូច​នោះ​ក៏​គេចខ្លួន​បាត់ ជនសង្ស័យ​២​នាក់​ទៀត​ជិះ​ម៉ូតូ​ធន់​ធំ ក៏​ជិះ​រត់គេច​ទៅ​បាត់ សល់​តែ​ជន​រង​គ្រោះ ទើប​ភ្ញាក់ខ្លួន​ថា​ចាញ់បោក​ក្រុម​ជនសង្ស័យ​ក្រោយពីឈរស្រលាំងកាំងមួយសន្ទុះ ក៏​រត់​ប្រាប់​ឲ្យ​គេ​ជួយ តែ​ជនសង្ស័យ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាពទៅហើយ ។ ទើប​ជន​រង​គ្រោះ រត់​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវតាម​ចាប់​ក្រុម​ទាំងនោះ​៕

ព័ត៌មានប្រហាក់ប្រហែល


  • ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៤:៤៨



    ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​កណ្តាល​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ពាក់អាវ​ស​ដៃ​វែង និង​ខោជើងវែង​ពណ៌​ខ្មៅ ពាក់​ស្បែកជើង​ប៉ា​តា



  • ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៤:១០



    ខេត្តព្រះវិហារ ៖ ភាគី​ថៃ​បាន​បិទ​ច្រក​ទ្វារ​អានសេះ​ជា​ឯកតោភាគី​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៥ ខែឧសភា ដោយ​ចោទ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​នោះ​ថា



  • ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ០៨:៣២



    រាជធានី​ភ្នំពេញ ៖ លោកយាយ​ចំណាស់​ម្នាក់​ដែល​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន បាន​ត្រូវ​កូនស្រី​បង្កើត​បណ្តេញ​ចេញពីផ្ទះ និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង



  • ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៥:៥៤



    ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន បន្ទាប់​ពី​លួច​ម៉ូតូ​គេ​បាន​ជិះ​យក​ទៅ​លក់ ចៃដន្យ​បាន​បុក​ឆ្កែ បណ្ដាល​ឱ្យ​ដួល រង​របួសធ្ងន់ និង



  • ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែឧសភា ឆ្នាំ២០១៦ ម៉ោង ១៥:៥៤



    ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ចាប់ខ្លួន បន្ទាប់​ពី​លួច​ម៉ូតូ​គេ​បាន​ជិះ​យក​ទៅ​លក់ ចៃដន្យ​បាន​បុក​ឆ្កែ បណ្ដាល​ឱ្យ​ដួល រង​របួសធ្ងន់ និង