កម្ចាត់ជាតិពុល ចេញពីខ្លួនអ្នក ត្រឹមតែរយៈពេល៣ថ្ងៃ ជាមួយនឹងភេសជ្ជៈពីធម្មជាតិ

យើងទាំងអស់គ្នាសុទ្ធសឹងបានដឹងថា ការបរិភោគអាហារដែលគ្មានសុខភាព នឹងផ្តល់ផលប៉ះពាល់អាក្រក់ដល់សុខភាពរបស់អ្នក ប៉ុន្តែ វាពិតជាលំបាកណាស់ក្នុងការបញ្ឈប់ការបរិភោគអាហារទាំងអស់នោះ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូររបបអាហាររបស់អ្នក និងកាត់បន្ថយអាហារដែលមានជាតិពុលច្រើន អ្នកត្រូវតែអនុវត្តវិធីសាស្ត្របីដូចខាងក្រោមនេះ៖

– នៅមុនអ្នកចាប់ផ្តើមកម្ចាត់ជាតិពុល សូមឈប់បរិភោគអាហារប្រចាំថ្ងៃរបស់អ្នកពីរថ្ងៃជាមុនសិន ខណៈដែលអាហារទាំងនោះនឹងត្រូវបានរំលាយយ៉ាងយឺតៗ និងអាចការពារកុំឲ្យមានការព្យាបាល។ រាងកាយរបស់អ្នកត្រូវតែសម្អាតដោយយកជាតិពុលចេញ នៅមុនពេលយើងចាប់ផ្តើមសម្អាតសួត។

– ជាដំបូង អ្នកត្រូវផឹកតែបញ្ចុះ ឬហៅថា Herbal Laxative មួយកែវសិន នៅពេលយប់ មុនពេលអ្នកចាប់ផ្តើមដំណើរការកម្ចាត់ជាតិពុលចេញពីពោះវៀន។ បន្ទាប់មក ផឹកទឹកក្រូចឆ្មា ដែលផ្សំពីក្រូចឆ្មាពីរផ្លែ និងទឹកកន្លះកែវ ហើយផឹកវានៅមុនពេលអាហារពេលព្រឹក។ វិធីសាស្ត្រនេះ នឹងជួយរំលាយអាហារដែលមានជាតិប្រៃ ក៏ដូចជាជួយសម្រួលដល់សួតរបស់អ្នក។

– នៅពេលដែលបរិភោគអាហារពេលព្រឹកហើយ ផឹកទឹកផ្លែទំពាំងបាយជូកន្លះកែវ។ ក្នុងករណីដែលអ្នកមិនចូលចិត្តទឹកផ្លែឈើនោះ អ្នកអាចលាយជាទឹកស្អាត ជាមួយនឹងទឹកផ្លែម្នាស់ក៏បាន។

– បន្ទាប់មក ផឹកទឹកការ៉ុតស្រស់ពី១កែវ ទៅ១កែវកន្លះ នៅចន្លោះអាហារពេលព្រឹក និងថ្ងៃត្រង់ ពីព្រោះភេសជ្ជៈនេះ នឹងជួយដល់គ្រាប់ឈាមអំឡុងពេលកម្ចាត់ជាតិពុល។
អំឡុងហារថ្ងៃត្រង់ ផឹកទឹកប៉ូតាស្យូមមួយកែវកន្លះ ពីព្រោះប៉ូតាស្យូម មានសប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ជាតិពុល ហើយអ្នកគួរតែជ្រើសរើសយកប្រើប្រាស់ជាទឹកប៉ូតាស្យូម។ អ្នកក៏អាចប្រើប្រាស់ទឹក Noni Juice ជំនួសក៏បានដែរ។

– រយៈពេលមួយម៉ោងមុនពេលអាហារពេលល្ងាច សូមផឹកទឹកតែសម្អាតជាតិស្លេស ឬ Mucus-Cleansing Tea។ ទឹកតែនេះសម្បូរទៅដោយខ្ញី និងជីអង្កាម ហើយអ្នកអាចរកប្រភេទតែនេះនៅផ្សារទំនើប និងហាងលក់អាហារបំប៉នសុខភាព។

– មុនពេលចូលដេក សូមផឹកទឹក Cranberry ប្រមានជា៣៤០មីលីលីត្រ ខណៈដែលទឹកនេះនឹងប្រឆាំងបាក់តេរីក្នុងសួត ដែលអាចបង្កឲ្យមានជំងឺបាន។ វាភេសជ្ជៈកម្ចាត់ជាតិពុលយ៉ាងមានប្រសិទ្ធិភាព ហើយក៏មានអត្ថប្រយោជន៍សម្រាប់ឈាម និងតម្រង់នោមផងដែរ៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • កម្ចាត់ជាតិពុល ចេញពីខ្លួនអ្នក ត្រឹមតែរយៈពេល៣ថ្ងៃ ជាមួយនឹងភេសជ្ជៈពីធម្មជាតិ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: