ថ្នាំបញ្ចុះខ្លាញ់ក្នុងឈាមបង្ករបួសតម្រងនោម?

កម្រិតអ្នកជំងឺប្រើថ្នាំបញ្ចុះជាតិខ្លាញ់ក្នុងឈាមក្រុម Statin ខ្ពស់មានការប្រឈមកើតជំងឺតម្រងនោមខ្ពស់ជាង ៣៤% ប្រៀបនឹងអ្នកជំងឺប្រើកម្រិតទាប។ ក្រុមថ្នាំបញ្ចុះខ្លាញ់ក្នុងឈាម Statin ត្រូវបានប្រើទូលំទូលាយ និងមានប្រសិទ្ធិភាព។ ប៉ុន្តែត្រូវ យកចិត្តទុកដាក់ដល់គ្រោះថ្នាក់ទាំងឡាយដូចជាៈ ប៉ះពាល់ថ្លើម, ខ្សោយ និងឈឺសាច់ដុំ។ ដូច្នេះ ត្រូវត្រួតពិនិត្យអង់ស៊ីមថ្លើម មុន និងក្រោយពេលប្រើថ្នាំ។ វេជ្ជបណ្ឌិត Colir Dormuth និងសហសេវិក នៅសាកលវិទ្យាល័យ Columbia, Varcouver (កាណាដា) បានវិភាគស្ថានភាពជំងឺរបស់អ្នកជំងឺជាង ២ លាននាក់ អាយុពី ៤០ ឆ្នាំឡើង កំពុងប្រើ Statin ។

ការស្រាវជ្រាវបង្ហាញថា មានទំនាក់ទំនងរវាងការប្រើ Statin និងការលេចចេញប្រូតេអ៊ីនក្នុងទឹកនោម ជាសញ្ញាមួយឲ្យដឹងថា តម្រងនោមត្រូវរងរបួស។ សញ្ញាទាំងឡាយដូចជា ទឹកនោមមានពណ៌ដិត, នោមពិបាក, នោមតិច… ប្រសិនលេចឡើងលើអ្នកជំងឺកំពុងប្រើ Statin នោះអ្នកជំងឺត្រូវទៅជួបវេជ្ជបណ្ឌិត។ ជំនួសឲ្យការប្រើកម្រិតខ្ពស់, វេជ្ជបណ្ឌិតនឹងប្រើកម្រិតទាបជាងអមជាមួយថ្នាំបញ្ចុះខ្លាញ់ ១ ប្រភេទផ្សេងទៀត៕

ប្រភព៖ iknow

  • ថ្នាំបញ្ចុះខ្លាញ់ក្នុងឈាមបង្ករបួសតម្រងនោម?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: