ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា

ក្រោយពីដាក់ទំនាយវាយប្រហារទៅលើតារាចម្រៀងល្បីល្បាញ ពេជ្រ សោភា មិនសម្ចៃមាត់ដោយមិនដឹងមូល ហេតុរួចមក ពេលនេះម្ចាស់ Page ដែលមានឈ្មោះថា Ah Smey Leader Sloy ដែល

អះអាងថាខ្លួនជាតារា ចម្រៀងម្នាក់ដែរនោះបានចេញមកបកស្រាយលម្អិតពីរឿងមានគំនុំជាមួយអ្នកនាង ពេជ្រ សោភា ហើយ ។ 

ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា

នៅក្នុងគណនី Page ដដែលបានចេញមុខបកស្រាយឱ្យដឹងថា «តាមពិតទៅខ្ញុំជាអ្នកចម្រៀងជំនាន់ក្រោយទេ ហើយក៏ជា fan psp ដែរ ថ្ងៃមួយខ្ញុំជួបគាត់នៅ consert ខ្ញុំបានសុំការណែនាំ ឬ មតិយោបល់ពីគាត់តែ psp មិនយោគយល់បែរជាថាខ្ញុំចង់លួចចំណេះគាត់ទៀត ហើយដៀលខ្ញុំថាទៅធ្វើស្រែទៅ ចាប់តាំងពីថ្ងៃនោះ មកខ្ញុំស្អប់ psp រហូតពេលនេះ ទើបខ្ញុំចេញមុខប្រកាសសង្គ្រាមជាមួយវាចំៗតែម្ដង» ។ ទោះបីជាចេញមុខបកស្រាយយ៉ាងនេះហើយក៏ដោយ ក៏ម្ចាស់ Page រូបនេះ នៅតែទទួលរងនូវព្រនង់ប្រតិកម្មពី បណ្ដាអ្នកគាំទ្រអ្នកនាង ពេជ្រ សោភា យ៉ាងធ្ងន់ធ្ងរ រហូតដល់ប្រកាសសុំសម្រាកពីហ្វេសប៊ុកមួយរយៈតែម្ដង ។

ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា

ហើយបើតាមការបកស្រាយបំភ្លឺដោយដាក់បន្ទុកទៅលើអ្នកនាង ពេជ្រ សោភា ថាជាអ្នកដៀលថាឱ្យនាង មុននោះក៏មហាជនមិនអាចទទួលយកបានឡើយ ព្រោះថាកន្លងមកអ្នកនាង ពេជ្រ សោភា ធ្លាប់តែទទួលបានការ សរសើរថាជាតារាមិនចេះឆ្មើងឆ្មៃដាក់អ្នកគាំទ្រ និង ជាពិសេសគឺតែងតែមានទំនាក់ទំនងល្អជាមួយតារារួមអាជីពផងដែរ ៕ ភូមិន្ទ

ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា
ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា
ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា
ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា
ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា
ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា
ទម្លាយ​រឿង​គំនុំ​របស់​តា​រា​ចម្រៀង​ថ្មី និង ពេជ្រ​ សោ​ភា

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត