ការ​ព្យាករណ៍​អាកាស​ធាតុ​ចាប់​ពី​ថ្ងៃ​ទី​២៦​-​ឧសភា​ ​ដល់​ថ្ងៃ​ទី​០៥​-​មិថុនា​​

​យោង​​តាម​កា​រ​ចុះ​ផ្សាយ​សេច​ក្ដី​ប្រកាស​ពត៌មាន​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង​ធន​ធាន​ទឹក​ ​និង​ឧតុ​និយម​ ​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៦​បាន​ឱ្យ​ដឹង​អំពី​ការ​ព្យាករណ៍​អាកាស​ធាតុ​ដោយ​ក្រសួង​ថា​៖ ​​ ចាប់​ពី​ថ្ងៃ​ទី​២៦​ ដល់​ទី​២៨​ ខែ​ឧសភា​ នៅ​តាម​តំបន់​ឆ្នេ​រ ​និង​នៅ​លើ​ផ្ទៃ​សមុទ្រ​នឹង​មាន​ភ្លៀង-​ខ្យល់​ខ្លាំង​ ដែល​អាច​មាន​កម្ពស់​ចាប់​ពី​១,០០​ម​ ដល់​ ២,៥០ម​ និង​នៅ​តាម​តំបន់​ខ្ពង់​រាប​ និង​តំបន់​វាល​ទំនាប​នានា​នឹង​មាន​​​ភ្លៀង​ធ្លាក់​រប៉ាត់​រប៉ាយ​ និង​ពី​បង្គួ​រ​ទៅ​ច្រើន ​។​​ ​ដូច្នេះ ​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​រស់​នៅ​តាម​តំបន់​ដៅ​ខាង​លើ​ សូម​មាន​កា​រប្រុង​ប្រយ័ត្ន​ជា​ប្រចាំ​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​ ៕​​

ការ​ព្យាករណ៍​អាកាស​ធាតុ​ចាប់​ពី​ថ្ងៃ​ទី​២៦​-​ឧសភា​ ​ដល់​ថ្ងៃ​ទី​០៥​-​មិថុនា​​ដោយ៖ ឈូក ស
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម