ហាង​លក់​ម៉ូតូ​ហុងដា ឡុង គាង ជិត​ផ្សារ​ដី​ហុយ ​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​

ហាង​លក់​ម៉ូតូ​ហុងដា ឡុង គាង ជិត​ផ្សារ​ដី​ហុយ ​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​



ភ្នំពេញ ៖ ក្រុមហ៊ុន NCX បាន​បើក​សម្ពោធ​ឲ្យ​ដំណើរ​ជា​ផ្លូវការ​នូវ សាខា​ថ្មី​មួយទៀត របស់ ខ្លួន ដែល​ពិធី​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីតាំង​មួយ ដែល​ស្ថិតនៅ​អគារ​លេខ​១០០៧ ជិត​ផ្សារ​ដី​ហុយ ផ្លូវ​ហាណូយ (​ផ្លូវ​១០១៩) សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សាខា​ថ្មី​ដែល​បាន​បើក​សម្ពោធ​ឲ្យ​ដំណើរ​ជា​ផ្លូវការ​នោះ​មានឈ្មោះ “​ហាង​លក់​ម៉ូតូ​ហុងដា ឡុង គាង​” ដែល​មាន​ម្ចាស់​ហាង គឺ​លោកស្រី ឡុង គាង ហើយ​ពិធី​សម្ពោធ ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ខាន់​ឆៃ កៀ​ស្រ៊ី​ថា​ណា​កន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន NCX និង​តំណាង​សាខា​ចែកចាយ​ក្រុមហ៊ុន​ហុងដា NCX ជាច្រើន​ទៀត​។

មាន​មតិ​ស្វាគមន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ដំណើរ​ជា​ផ្លូវការ​ហាង​លក់​ម៉ូតូ​ហុងដា ឡុង គាង ដែលមាន​លោកស្រី ឡុង គាង ជា​ម្ចាស់​ហាង លោក ប៊េ​ន កៀ​ស្រ៊ី​ថា​ណា​កន ប្រធាន​ក្រុមហ៊ុន NCX និង​លោក Junpei katsuta អញ្ជើញ​មកពី HONDA R&D Southeast Asia បាន​លើក​ឡើង​ថា ក្រៅពី​ហុងដា​ឌ្រី​ម​១២៥ ក្រុមហ៊ុន NCX នឹង​ខិតខំ​ប្រឹងប្រែង​ផ្គត់ផ្គង់​ទីផ្សារ​នូវ​ប្រភេទ​ម៉ូតូ​ផ្សេងទៀត​ដូចជា MSX 125 និង Click 125 ឲ្យ​ត្រូវ​និង​តម្រូវការ​ទីផ្សារ​។ លោក​បន្ថែម​ទៀតថា ហាង​លក់​ម៉ូតូ​ហុងដា ឡុង គាង នឹង​រួមចំណែក​ផ្គត់ផ្គង់​ម៉ូតូ​ដល់​ទី​ផ្សារ ព្រមទាំង​សេវាកម្ម​តំហែទាំ និង​ជួសជុល​ផងដែរ​។

សូមបញ្ជាក់ថា ហាង​លក់​ម៉ូតូ​ហុងដា ឡុង គាង គឺជា​សាខា​លក់​ម៉ូតូ​ហុងដា​ទី​១៦ នៅ​រាជធានី​ភ្នំពេញ និង​ជា​សាខា​លក់​ម៉ូតូ​ហុងដា​ទី​៦០ នៅ​ទូទាំង​ប្រទេស​៕

ហាង​លក់​ម៉ូតូ​ហុងដា ឡុង គាង ជិត​ផ្សារ​ដី​ហុយ ​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​

ហាង​លក់​ម៉ូតូ​ហុងដា ឡុង គាង ជិត​ផ្សារ​ដី​ហុយ ​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​