ស្នងការ​នគរបាល​ខេត្តសៀមរាប ​ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ ចំនួន​៦​គ្រឿង​

ស្នងការ​នគរបាល​ខេត្តសៀមរាប ​ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ ចំនួន​៦​គ្រឿង​



សៀមរាប ​៖​ បច្ចុប្បន្ន​នេះ ​គ្រោះ​អគ្គិភ័យ​នៅ​តាម​បណ្ដា​ខេត្ត ​គឺជា​បញ្ហា​ប្រឈម​យ៉ាង​ធំ​មួយ​ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ ជាច្រើន​ដល់​ទ្រព្យសម្បត្តិ​ អាយុជីវិត ​និង​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ ក៏​ដូចជា ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សង្គម​ផង​ដែរ​។​

ជាក់ស្តែង​នៅ​ថ្ងៃទី​២៦​ ខែឧសភា ​ឆ្នាំ​២០១៦​​ នៅ​ក្រសួងមហាផ្ទៃ​បាន​រៀបចំ​ពិធី​ប្រគល់​រថយន្ត​ចំនួន​១១៣​គ្រឿង​ ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ខេត្ត​ ដើម្បី​យក​ទៅ​បម្រើ​ការងារ​ក្នុង​អង្គភាព​។ ក្នុង​ពិធី​នេះ​មានការ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

ចំពោះ​កម្លាំង​ការិយាល័យ​នគរបាល​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគ​របាល​ខេត្តសៀមរាប ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៦​គ្រឿង​ ដើម្បី​យក​មក​បម្រើ​ការងារ​ក្នុង​ការ​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ​និង​ចុះ​ជួយ​ចែក​ទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ជួប​នូវ​គ្រោះ​រាំងស្ងួត​ ឬ​ភ្លើង​ឆេះ​ផ្ទះ​ជាដើម​៕​

ស្នងការ​នគរបាល​ខេត្តសៀមរាប ​ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ ចំនួន​៦​គ្រឿង​