អ្នកស្រី ​ប៉ុក​ ណា​ឌី ​ចុះទៅ​ប្រកាស​ទទួលស្គាល់​វត្ត ​ទួល​តានី ​សុវណ្ណ​រាម​

អ្នកស្រី ​ប៉ុក​ ណា​ឌី ​ចុះទៅ​ប្រកាស​ទទួលស្គាល់​វត្ត ​ទួល​តានី ​សុវណ្ណ​រាម​



បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ លោកស្រី ប៉ុក ​ណា​ឌី ​អភិបាលរង​ខេត្ត​ប​ន្ទាយ​មានជ័យ លោក ​យឹ​ន ​យឿន​ ប្រធាន​ធម្មការ​សាសនា​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​អ្នក​មុខ​​ការ​ជាច្រើន​នាក់​ទៀត​ បាន​ចុះទៅ​ប្រកាស​ទទួលស្គាល់ វត្ត​ទួល​តានី​សុវណ្ណ​រាម​ និង​ព្រះ​ចៅ​អធិការ​វត្ត អាចារ្យវត្ត​ ដែល​ទើបតែ​តែងតាំង​ និង​កសាង​ថ្មី​ ហើយ​វត្ត​នេះ​ទើបតែ​មានឈ្មោះ​នៅក្នុង​បញ្ជី​របស់​ក្រ​សួង​ធម្មការ​ និង​សាសនា​។

​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​វត្ត​ទួល​តានី​សុវណ្ណ​រាម ព្រះ​ចៅអធិការ និង​អាចារ្យ​នោះ ​លោក​ យឹម​យឿន​ បាន​មានប្រសាសន៍ថា​ ដោយមាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ថ្មី​ត្បូង ភូមិ​គោក​យាង ភូមិ​គោក​ចា​ស់ ភូមិ​ស្លែង និង​ភូមិ​រង្វាន​មាន​ចំនួន​ ៨៥៥​គ្រួសារ បាន​ស្រុះស្រួល​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​បង្កើតវត្ត​ទួល​តានី​សុវណ្ណ​រាម​នេះ​ឡើង​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​បំពេញ​បុ​ណ្យ​ទាន តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ​ទីតាំង​វត្ត​ថ្មី​នេះ​នៅ​ឆ្ងាយ​ជាង​វត្ត​ដទៃ​ ងាយ​ស្រួល ​ដល់​ប្រ​ជា​ពលរដ្ឋ តា យាយ​ចាស់ជរា ក្នុង​ការ​ធ្វើដំណើរ​ទៅ​ធ្វើ​បុណ្យ​ផ្សេងៗ​។​

លោក​ យឹម​ យឿន​ បាន​បញ្ជាក់​ទៀត​ថា ​វត្ត​ដែល​ទើប​កសាង​ថ្មី​ និង​ទើប​មានឈ្មោះ​ក្នុង​បញ្ជី​ក្រសួង​ធម្មការ​នោះ​ស្ថិត​ក្នុង​វាលស្រែ​សុទ្ធសាធ​ក្នុង​សហគមន៍​ក្នុងភូមិ​ណាំ​តាវ ឃុំ​ណាំ​តាវ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ហើយ​វត្ត​នេះ​ទើប​នឹង​ចាប់ផ្តើម កសាង​បាន​សាលាឆាន់​១​ខ្នង​ កសាង​បាន​ប្រហែល​៥០​ភាគរយ​ហើយ បង្គន់​គ្មាន រោង​ដាំបាយ​គ្មាន កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ​គ្មាន​ និយាយ​រួម​វត្ត​នេះ​បើ​ពិនិត្យ​ជាក់ស្តែង កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ​ជញ្ជាំង​ប្រក់​ស័ង្កសី ដំបូល​ប្រក់​ធាងដូង រោង​ដាំ​បា​យ​ប្រក់​ធាងដូង​សុទ្ធសាធ កន្លែង​ថ្វាយបង្គំ​ព្រះ​ ក៏​ប្រក់​ធាងដូង​ដែរ ​ពុំ​ទាន់​មាន​អ្វី​បាន​កសាង​ឡើង​ប្លែក​នោះ​ឡើយ​ សូម្បីតែ​ស្ពាន​ឆ្លង​ទៅ​វត្ត​នោះ​ដាក់​ឈើ​សម្រាប់​ឆ្លង​ដែរ​។

​លោក​ យឹម​ យឿន​ បាន​បញ្ជាក់​ទៀត​ថា ​វត្ត​ទួល​តានី​សុវណ្ណ​រាម​ ពេល​ដែល​កសាង​ព្រះវិហារ​ថ្មី​នោះ​ព្រះ​ចៅ​អធិការ​វត្ត អាចារ្យ និង​គណៈកម្មាធិការ​វត្ត ត្រូវ​ធ្វើតាម​រចនាបថ​ក្នុង​ព្រះពុទ្ធសាសនា​ និង​វប្ប​ធម៌​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ព្រះ​ចៅ​អធិការ​វត្ត អាចារ្យវត្ត ត្រូវ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ពុទ្ធបញ្ញត្តិ​ដែល​ពុទ្ធបរិស័ទ​ក្នុង​ការ​ចូលរួម​ធ្វើ​បុណ្យទាន​កត់ត្រា​លុយកាក់​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ជៀសវាង​អធិករ​នៅក្នុង​វត្ត​ ហើយ​ក្នុង​វត្ត​មិន​ត្រូវ​បង្កើត​ក្រុម​ បង​តូច​ បងធំ ​ក្មេង​ទំនើង​ ហើយ​ត្រូវ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​ទីវត្ត​អារាម​ជា​ឋាន​ស្ងប់​របស់​ព្រះ សង្ឃ​តែប៉ុណ្ណោះ​។​

ក្នុង​នោះ​ដែរ​ លោកស្រី ​ប៉ុក​ ណា​ឌី​ បាន​ធ្វើ​ការ​កោតសរសើរ​ដល់​ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ណាំ​តាវ​ ដែល​បាន​មូលមតិ​​ផ្ដើម​កសាង​វត្ត​ទួល​តានី​សុវណ្ណ​រាម​នេះ​ឡើង​ បើ​ទោះ​បី​វត្ត​នេះ​នៅ​ក​ណ្ដា​ល​វាលស្រែ​យ៉ាង​ណា​ក្តី​។ លោកស្រី​សង្ឃឹមថា ​ទៅ​ថ្ងៃមុខ​ វត្ត​នេះ​នឹង​អាច​រីកចម្រើន​ជាមិនខាន។​លោកស្រី​ថា​ ដូច​សត្វ​កណ្ដៀរ​អញ្ចឹង​នាំគ្នា​ពាំ​ដី​មក​ធ្វើ​ដំបូក​ម្តង​បន្តិច​ៗ​ យូរ​ទៅ​នឹង​ក្លាយជា​ដំបូក​ដ៏​ធំ​មួយ​ជាមិនខាន​ឡើយ​ ហើយ​អ្នកស្រី​ក៏បាន​ធ្វើការ​អំពាវ​យ៉ាង​ទទូច​ ដល់​ពុទ្ធបរិស័ទ​នៅក្នុង​ស្រុក ក្រៅ​ស្រុក​ឲ្យ​ជួសជុល​កសាង​វត្ត​ដ៏​កម្សត់​នេះ​ផង​៕

អ្នកស្រី ​ប៉ុក​ ណា​ឌី ​ចុះទៅ​ប្រកាស​ទទួលស្គាល់​វត្ត ​ទួល​តានី ​សុវណ្ណ​រាម​

អ្នកស្រី ​ប៉ុក​ ណា​ឌី ​ចុះទៅ​ប្រកាស​ទទួលស្គាល់​វត្ត ​ទួល​តានី ​សុវណ្ណ​រាម​

អ្នកស្រី ​ប៉ុក​ ណា​ឌី ​ចុះទៅ​ប្រកាស​ទទួលស្គាល់​វត្ត ​ទួល​តានី ​សុវណ្ណ​រាម​