ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

​​​​ដំរី​ចាស់​ជាង​គេ​បំផុត​​​ក្នុង​ពិភព​លោក​​​​​​​ ដែល​​​​មនុស្ស​​ជាច្រើន​​នាក់ បាន​ធ្វើ​ញត្តិ​​ជំរុញ​​ឲ្យ​​​អ្នក​មើល​ថែ​យក​ចិត្ត​ទុកដាក់​​​កន្លែង​រស់​នៅរបស់​​​​​​​វា ​បាន​​ងាប់​​​​​ហើយ នៅ​​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលមិញ ក្នុង​សួន​សត្វ​​​​​​​ ប្រទេស​ជប៉ុន។​

 

ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

ដំរី​​ញី​នេះ​មាន​​ឈ្មោះ​ Hanako ​មាន​ន័យ​ថា​​ “កូន​ផ្កា” ​​​​បាន​ដេក​ងាប់​​​​​នៅ​​​សួន​សត្វ​ Inokashira Park ​នៅ​ជាយ​ក្រុង​​តូក្យូ។ Hanako ​​​គឺ​​ជា​កាដូ​​​បាន​មក​ពី​​រដ្ឋាភិបាល​ថៃ​ ដែល​បាន​​​ដឹក​​ជញ្ជូន​​​ទៅកាន់​​តូក្យូ​ ​ក្នុង​ឆ្នាំ​ ១៩៤៩ ​​ពេល​​វា​មាន​អាយុ​​ត្រឹម​ ២ឆ្នាំ។

 

ដំរី​​​​នេះ​​ត្រូវ​បាន​អង្គការ​សិទ្ធិ​សត្វ​​រៀប​រាប់​ថា​​ ជា​ដំរី​​ឯកោ​​​ជាង​គេ​បំផុត​​ក្នុង​លោក ​ព្រោះ​​វា​​បាន​កើត​​ក្នុង​ព្រៃ ​តែ​​​ចំណាយ​ពេល​​ពេញ​មួយ​ជីវិត​​រស់​​នៅ​ក្នុង​ទ្រុង​​ម្នាក់​ឯង​​ជា​មួយ​របង​បេតុង​​​ព័ទ្ធ​ជុំវិញ។

 

​​​​​​យុទ្ធនាដាក់​ញត្តិ​ទាមទារ​​​ឲ្យ​​​​​អ្នក​ថែ​សួន​​​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឡើង​ ​​ក្រោយ​​រូប​ថត​​ជា​ច្រើន​​សន្លឹក​​​​​​​មាន​គេ​បាន​បង្ហោះ​លើ​អ៊ីនធឺណិត ត្រូវ​​​​​​​បាន​ក្រុម​អ្នក​ស្រលាញ់​សត្វ​​មើល​ឃើញ។

​​​

ញត្តិ​​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន ​​​​ដែល​​មាន​​​​​​អ្នក​​​ចូល​រួម​ជាង​​ កន្លះ​លាន​នាក់ ​ដោយ​ជំរុញ​​ឲ្យ​​​​​​​​ម្ចាស់​សួន​​ដោះលែង​​ដំរី​​​ពី​​គុក​​​របង​​បេតុង​ និង​​​​បញ្ជូន​វា​ទៅ​​ប្រទេស​ថៃ​វិញ។ ​តែ​​​​ម្ចាស់​សួនសត្វ​​និយាយ​ថា ​​មិន​អាច​បញ្ជូន​បាន​ទេ ​ព្រោះ​វា​ចាស់​​ហើយ ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មិន​កើត​ទេ៕

 

ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

 

ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

 

ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

 

ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

 

ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

 

ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

 

ចុចអាន៖ ដំរី​វត្ត​ភ្នំ​​ចូល​និវត្តន៍​ល្បី​ដល់​ទូរទស្សន៍​ពិភព​លោក​ BBC

ចុចអាន៖ ដំរី​នេះ​ខឹង​រឿង​អី​បាន​ជា​មក​រក​រឿង​ឡាន​ទៅ​វិញ? (វីដេអូ)

ចុចអាន៖ ទាយ​មើល​ថា ដំរី​នេះ​អាច​មាន​ជីវិត​អត់?

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Japantimes