Man City ចាយ​៧៥​លាន​អ៊ឺរ៉ូ​ទិញ​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្ស៊ិក​

កាល​ពី​ម្សិល​មិញ​នេះ​ក្លឹប​ Manchester City ទើប​តែ​បាន​បង្ហាញ​កីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន​សញ្ជាតិ​បែលហ្ស៊ិក​គឺ​កីឡាករ​ Kevin De Bruyne ដែល​ទើប​ទិញ​បាន​ពី​ក្លឹប​ Wolfburg ។

យោង​តាម​សារព័ត៌មាន​ Sport-English បាន​បញ្ជាក់​ក្លឹប​ Man City បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា​៧៥​លាន​ផោន​ដើម្បី​ទិញ​កីឡាករ​រូប​នេះ​ ។ ខណៈ​កីឡាករ​រូប​នេះ​បាន​ចុះ​កិច្ច​សន្យា​រយៈ​៦​ឆ្នាំ​ជាមួយ​ Man City ។

កីឡាករ​ De Bruyne ដែល​នឹង​ពាក់​អាវ​លេខ​១៧​នៅ​ Man City បាន​និយាយ​ថា​ « ខ្ញុំ​និង​បញ្ចេញ​អោយ​អស់​ពី​សមត្ថភាព​ដែល​ខ្ញុំ​មាន​ ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​ក្នុង​ក្រុម​ ហើយ​នៅ​ចុង​រដូវ​កាល​ខ្ញុំ​ចង់​រីករាយ​ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់​ ។

គួរ​បញ្ជាក់​កីឡាករ​ De Bruyne ក៏​ធ្លាប់​លេង​នៅ​ក្របខ័ណ្ឌ​ Premier League តែ​មិន​មាន​សូវ​ឱកាស​បាន​លេង​នៅ​សោះ​នៅ​ក្លឹប​ Chelsea ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jose Mourinho ទើប​សម្រេច​ចិត្ត​ផ្លាស់​ទៅ​ Wolfburg ហើយ​ទទួល​បាន​ជោគជ័យ​នៅ​ទីនោះ​ជា​ខ្លាំង​ ។

ដោយ​ឡែក​គ្រូ​បង្វឹក​ Man City លោក​ Manuel Pellegrini បាន​និយាយ​ « យើង​រីករាយ​ដែល​បាន​ De Bruyne មក​រួម​ក្រុម​ ខ្ញុំ​ជឿ​ជាក់​ថា​រូប​គេ​និង​ធ្វើ​បាន​ល្អ​ចំពោះ​ការ​វិល​ត្រលប់​មក​កាន់​ Premier League សារ​ជា​ថ្មី​ ។ លោក​បាន​បន្ថែម​ថា​ « ទម្រង់​លេង​របស់​យើង​កំពុង​តែ​រីក​ចម្រើន​ ហើយ​ខ្ញុំ​ជឿ​កម្រិត​លេង​ដ៏​ល្អ​របស់​ De Bruyne និង​ជួយ​ក្រុម​យើង​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​ »។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Man City ចាយ​៧៥​លាន​អ៊ឺរ៉ូ​ទិញ​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្ស៊ិក​已关闭评论
  • 35 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:កំសាន្ត
Tags: