ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​នារី​ម្នាក់​នេះ​ជួប​លទ្ធ​ផល​ហួស​ថ្លែង​ ​

នារីវ័យក្មេងម្នាក់ត្រូវបានប្រុសព្រានឆបោកយកអស់ទាំងខ្លួនប្រាណអស់ទាំងខ្សែដៃ និង ខ្សែកសរុបជាទឹកប្រាក់ចំនួន ៩៥០ ដុល្លារ បន្ទាប់ពីស្គាល់គ្នាតាមរយៈហ្វេសប៊ុក រួចណាត់ជួបគ្នានៅកន្លែងខារ៉ាអូខេបានមួយយប់ក៏នាំទៅដើរលេងទៀត ហើយក៏គេចខ្លួនបាត់ ។ ក្រោយមកនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ក៏បានឃើញបុរសនោះនៅក្នុងខារ៉ាអូខេយីហោ តន្ត្រីបុប្ផាជាយក្រុងថ្មី ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ ៣ ភូមិ ព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ព័ត៌មានពីនារីរងគ្រោះ ពីរនាក់ម្តាយមីង ដែលទៅជាមួយក្មួយដែរនោះ បាននិយាយថា មុនពេលកើតហេតុប្រមាណជាង ៤ ខែមុន ពួកគេបានស្គាល់គ្នាតាមរយៈប្រព័ន្ធហ្វេសប៊ុក ដោយឆាតឆ្លើយឆ្លងផ្តោះផ្តងពាក្យសំដីលេបខាយនិងសុំក្តីស្នេហ៍រហូតបានណាត់គ្នាមកផឹកស៊ីនៅខារ៉ាអូខេម្តុំជ្រៃកោង ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែន ជ័យ ដែលជាកន្លែងនាងធ្វើការ ។ 

ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​នារី​ម្នាក់​នេះ​ជួប​លទ្ធ​ផល​ហួស​ថ្លែង​ ​

បន្ទាប់មកនៅពេលបុណ្យសមុទ្យ ៣ ថ្ងៃ បុរសនោះ ក៏បបួលនាងទៅលេងនៅឯកំពង់សោម នារីរងគ្រោះខាងលើ ដោយខ្លួនជាស្រីមេម៉ាយផង ហើយដោយចាញ់កាលួងលោមផង នាងក៏បានបបួលម្តាយមីងទៅជាមួយ ។ រហូតដល់ ម៉ោង ១ យប់ បុរសនោះ ក៏បានល្បួងនាងយកខ្សែដៃព្រមទាំងចញ្ចៀនម្តាយមីង សរុបអស់ ៩៥០ដុល្លារ យកទៅបញ្ចាំមួយម៉ោងសិនព្រោះថា រថយន្តដឹកឈើត្រូវគេចាប់ហើយយកលុយនឹងទៅលោះ ហើយយកទៅបាត់ឈឹងរហូតទើបដឹងថាចាញ់បោកគេ ។ នារីរងគ្រោះបានបន្តថា លុះដល់វេលាម៉ោងកើតហេតុ ដោយឃើញបុរសខាងលើនិងបក្សពួកម្នាក់ទៀត ដែលនាំនារីម្នាក់មកចូលហាងផឹកស៊ី នៅហាងខារ៉ាអូខេ តន្ត្រីបុប្ផាជាយក្រុងថ្មី ខាងលើ ។ បន្ទាប់មករូបនាងបានទូរស័ព្ទហៅម្តាយមីងមកកន្លែងកើតហេតុ ដោយឃាត់ជនសង្ស័យ តែជនសង្ស័យដឹងខ្លួនទាន់ក៏រត់បាត់ ៕សុថាត់

ស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​នារី​ម្នាក់​នេះ​ជួប​លទ្ធ​ផល​ហួស​ថ្លែង​ ​