អត្ថប្រយោជន៍​របស់​“​តែ​ផ្កាម្លិះ​” ចំពោះ​សុខភាព​

តែផ្កាម្លិះមានអត្ថប្រយោជន៍ពិសេសសម្រាប់សុខភាពដោយសារតែវាមាន កម្រិតសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។តែផ្កាម្លិះផ្តល់នូវ អត្ថប្រយោជន៍ដល់សុខភាពជាច្រើនដូចជាកាត់បន្ថយអត្រាហានិភ័យនៃ ជំងឺមហារីក ជំងឺបេះដូង ជំងឺសម្ពាធឈាមជំងឺដាច់សរសៃឈាមខួរក្បាលនិងបន្ថយកម្រិតកូឡេស្តេ រ៉ូលអាក្រក់។

– កាត់បន្ថយអត្រានៃការកើតជំងឺមហារីកបំពង់អាហារ ៖ ការសិក្សាមួយបានរកឃើញថាមនុស្សដែលទទួលទានតែបានច្រើន ទោះបីជាតែអ៊ូឡុង តែបៃតងឬតែផ្កាម្លិះ(សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងគេ ) ក៏ដោយ ក៏អាចជួយកាត់បន្ថយអត្រាហានិភ័យនៃជំងឺមហារីកបាន ០,៥ ដងដែរ បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានទទួលទានតែ។

– វាជួយអោយអ្នកស្ងប់អារម្មណ៍និងកាត់បន្ថយអត្រានៃជំងឺ បេះដូង ៖ ក្លិនតែផ្កាម្លិះ អាចធ្វើអោយអ្នកងងុយគេង ដោយសារក្លិននៃតែផ្កាម្លិះមានសកម្មភាពទៅលើប្រពន្ធ័សរសៃប្រសាទរបស់ អ្នកធ្វើអោយអ្នកស្ងប់អារម្មណ៍និងជួយកាត់បន្ថយជំងឺបេះដូង តាមរយៈការបន្ថយសម្ពាធឈាម និងភាពតានតឹង ចំពោះអ្នកដែលមានលើសសម្ពាធឈាម។

– កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនិងបន្ថយកូឡេ ស្តេរ៉ូល ៖ ការសិក្សាបានបង្ហាញអោយឃើញថាតែរបស់ចិននិងតែផ្កាម្លិះ អាចជួយកាត់បន្ថយជាតិពុលក្នុងឈាម និងជួយមុខងារថ្លើម ហើយជួយបង្កើនកូឡេស្តេរ៉ូលល្អ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • អត្ថប្រយោជន៍​របស់​“​តែ​ផ្កាម្លិះ​” ចំពោះ​សុខភាព​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: