កញ្ញា សា​សា បញ្ចេញ​ប្រតិកម្ម​វាយប្រហារ​ចង់​សំដៅ អ្នកនាង ម៉េង កែវពេជ្ជតា​

កញ្ញា សា​សា បញ្ចេញ​ប្រតិកម្ម​វាយប្រហារ​ចង់​សំដៅ អ្នកនាង ម៉េង កែវពេជ្ជតា​



ភ្នំពេញ ៖ បន្ទាប់ពី​មានរឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស ​រវាង​តារា​សិល្បៈ​ខ្មែរ​ គឺ​អ្នកនាង​ម៉េង កែវពេជ្ជតា ជាមួយ​តារា​សម្ដែង​ស្រី​សិច​ស៊ី​នាង ដេ​ន​នី ខ្វាន់ ទាក់ទង​ពាក្យ​សម្តី​រិះគន់​ផ្លែផ្កា​ដាក់គ្នា​ទៅវិញទៅមក ​រហូត​មាន​ការ​ចេញលិខិត​កោះហៅ​ពី​សំណាក់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ដើម្បី​ឲ្យ​តារា​ស្រី​នាង​ដេ​ន​នី ខ្វាន ចូលខ្លួន​ស្តាប់​ការណែនាំ​ពី​ក្រសួង​មក​នោះ​ឃើញ​ថា ​រឿង​នេះ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​វិញ ​ខណៈ​សាមីខ្លួន​នាង ដេ​ន​នី ខ្វាន់ ក៏បាន​កែប្រែ​ឥរិយាបថ​ក្នុង​ការ​ស្លៀក​ពាក់​ដែរ​នោះ។

កញ្ញា សា​សា បញ្ចេញ​ប្រតិកម្ម​វាយប្រហារ​ចង់​សំដៅ អ្នកនាង ម៉េង កែវពេជ្ជតា​

ទន្ទឹមគ្នា​នឹង​ការ​ស្ងប់ស្ងាត់​មួយ​រយៈ​ពេល​ខ្លី​នេះ​ដែរ ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ចុះផ្សាយ​ជាថ្មី​ ជុំវិញ​សម្តី​លើកឡើង​របស់​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ដែល​បាន​និយាយ​ថា ​អ្នកនាង​អត់​ចិត្ត​នឹង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ ដែល​គ្មាន​ចំណាត់ការ​ព្រមាន​ខ្លាំងៗ​លើ​តារា​ស្រី​នាង ដេន​នីខ្វាន់ ក្រៅ​តែ​ពី​ការណែនាំ​បន្តិច​បន្តូច​នោះ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បញ្ចេញ​សារ​បែបនេះ​ក្តី​ គឺ​ពុំ​មាន​ប្រតិកម្ម​ឆ្លើយតប​ពី​នាង ដេ​ន​នី ខ្វាន់ ដូច​ពេលមុនៗ​ឡើយ។ ផ្ទុយទៅវិញ​បែរ​ជា​អតីត​ពិធី​ការិនី​សម្បូរ​រឿងអាស្រូវ​កញ្ញា ឯក សុជាតា ហៅ សា​សា ជា​អ្នក​ចេញមុខ​ប្រតិកម្ម​ឆ្លើយ​តប​ជំនួស​ទៅវិញ​។

កញ្ញា សា​សា បញ្ចេញ​ប្រតិកម្ម​វាយប្រហារ​ចង់​សំដៅ អ្នកនាង ម៉េង កែវពេជ្ជតា​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់កញ្ញា​ សា​សា មុន​នេះ​បាន​សរសេរ​បញ្ឆិតបញ្ឆៀង​សំដៅ​លើ​អ្នកនាង ម៉េង កែវពេជ្ជតា​ថា “មនុស្ស​ល្អ​គេ​មិន​រមាស់ គីស​រឿង​គេ​ទេ​។​ គេ​ស៊ី​បាយ​ផ្ទះ​គេ គេ​មិន​សុំ​បាយ​អ្នក​ស៊ី​ឡើយ​ ល្មមៗ​បាន​ហើយ ​មើល​សម័យ​ផង បើ​ធ្វើ​មិនបាន​ល្អ​ដូច​គេ កុំ​ច្រណែន​គេ​។ សិស្ស​ច្បង​ស្អី ធ្វើ​អី​ដែល​បាន​ល្អ​ខ្លះ​ហើយ​ដល់​សង្គម​? ?​”។

កញ្ញា សា​សា បញ្ចេញ​ប្រតិកម្ម​វាយប្រហារ​ចង់​សំដៅ អ្នកនាង ម៉េង កែវពេជ្ជតា​

តាមរយៈ​សារ​ខាងលើ​ដែល​មាន​បង្ហោះ​ភ្ជាប់​ ជាមួយ​អត្ថបទ​សារព័ត៌មាន​ក្នុងស្រុក​មួយ ​ដែល​បាន​សរសេរ​លើក​ឡើង​ថា ម៉េង កែវពេជ្ជតា អត់​ជំនឿ​លើ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ចំពោះចំណាត់​ការ​តារា​ស្រី​នាង ដេ​ន​នី ខ្វាន់ នេះ​ដែរ​គេ​អាច​ដាក់​ការ​សន្និដ្ឋាន​បាន​ថា ​កញ្ញា សា​សា សរសេរ​នេះ​គឺ​ចង់​សំដៅ​លើ​អ្នកនាង ម៉េង កែវពេជ្ជតា យ៉ាង​ពិត​ប្រាកដ​៕

កញ្ញា សា​សា បញ្ចេញ​ប្រតិកម្ម​វាយប្រហារ​ចង់​សំដៅ អ្នកនាង ម៉េង កែវពេជ្ជតា​