Ronaldo ៖ Messi មាន​ចំណុច​ល្អ​ជាង​ Cristiano បន្តិច​

អតីត​វីរបុរស​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​លោក​ Ronaldo Nazário ថ្មីៗ​នេះ​បាន​និយាយ​ថា​កីឡាករ​ Lionel Messi មាន​ចំណុច​ល្អ​ជាង​កីឡាករ​ Cristiano Ronaldo បន្តិច​ ។

ដោយ​លោក​ Ronaldo Nazário បាន​ប្រាប់​សារព័ត៌មាន​ Sky Sport ថា​ « Lionel Messi និង​ Cristiano Ronaldo សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​កំពូល​នា​ពេល​បច្ចុប្បន្ន​ ពួក​គេ​សុទ្ធ​តែ​មាន​សមត្ថភាព​យ៉ាង​អស្ចារ្យ​ដូចគ្នា​ ។ តែ​យ៉ាង​សម្រាប់​ការ​សង្កេត​របស់​ខ្ញុំ​គឺ​ Messi មាន​ចំណុច​ល្អ​ជាង​ Ronaldo ​បន្តិច​ » ។

ដោយ​លោក​ Ronaldo Nazário បាន​បន្ត​ថា​ « ចំណុច​ដែល​ Messi ល្អ​ជាង​ Cristiano នោះ​គឺ​គេ​មាន​បច្ចេកទេស​នៃ​ការ​គ្រប់​គ្រង​បាល់​បាន​យ៉ាង​ល្អ​ដោយ​ការ​បណ្ដើរ​បាល់​ស្ទើរ​តែ​ស្អិត​ជាប់​នឹង​ជើង​គេ​ ហើយ​រួម​ផ្សំ​នឹង​ការ​ធ្វើ​ចលនា​យ៉ាង​រហ័សរហួន​របស់​គេ​គឺ​ជា​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ពិបាក​នឹង​ធ្វើ​បាន​ដូច​គេ​ខ្លាំង​ណាស់​ ហើយ​គេ​ក៏​ជា​កីឡាករ​វ័យ​ឆ្លាត​ក្នុង​ការ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ដល់​ក្រុម​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា​នៅ​រដូវ​កាល​នេះ​កីឡាករ​ Lionel Messi រក​បាន​គ្រាប់​បាល់​សរុប​ចំនួន​២៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៣០​ប្រកួត​ឲ្យ​ Barcelona ដោយ​ឡែក​កីឡាករ​ Cristiano Ronaldo រក​បាន​គ្រាប់​បាល់​សរុប​ចំនួន​៣៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៣១​ប្រកួត​ឲ្យ​ Real Madrid ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Ronaldo ៖ Messi មាន​ចំណុច​ល្អ​ជាង​ Cristiano បន្តិច​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:កំសាន្ត
Tags: