ក្រូចពោធិ៍សាត់ និង​ទំពាំងបាយជូ​រួមគ្នា​អាចជួយ​ប្រឆាំង​ជំងឺ​ធាត់​ទឹកនោមផ្អែមនិង​ជំងឺ​បេះដូង

កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញខាងសុខាភិបាលបានប្រាប់ដំណឹងល្អថា ផ្លែក្រូចពោធិ៍សាត់ និង ទំពាំងបាយជូមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រឆាំងវិបត្ដិជំងឺធាត់។ ពេលលាយបញ្ចូលគ្នា សារធាតុគីមីក្នុងផ្លែឈើទាំងពីរមុខនេះក៏អាចជួយប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែម និង ជំងឺបេះដូងបានផងដែរ។

អ្នកស្រាវជ្រាវមកពីសកល វិទ្យាល័យវ៉វីក (Warwick University) ក្នុងប្រទេសអង់គ្លេសបានយកសារធាតុ trans-resveratrol ដែលរកឃើញនៅក្នុងផ្លែទំពាំងបាយជូក្រហម និង សារធាតុ ហសេផរេតេិនក្នុងផ្លែក្រូចពោធិ៍សាត់ ហើយលាយវាបញ្ចូលដើម្បីផលិតទៅជាថ្នាំគ្រាប់។

អ្នកវិទ្យាសាស្ដ្រសង្ឃឹមថា នៅថ្ងៃអនាគតថ្នាំគ្រាប់នេះនឹងអាចផ្ដល់ការព្យាបាលថ្មីដើម្បីប្រយុទ្ធប្រឆាំងជំងឺកាចសាហាវទាំង៣ខាងលើ។ លោកសាស្ដ្រាចារ្យ ផល ស័រណលលី (Paul Thornally) ដែលដឹកនាំការស្រាវជ្រាវនេះនិយាយថា “នេះជាការវិវឌ្ឍដ៏ រំភើបស្ទើរមិនគួរឱ្យជឿ ហើយអាចមានឥទ្ធិពលខ្លាំងមកលើសមត្ថភាពរបស់យើងនៅក្នុងការព្យាបាលជំងឺទាំងនេះ។ ហើយវាក៏អាចជួយព្យាបាលជំងឺទឹកនោមផ្អែមនិងជំងឺបេះដូងបានដែរ”៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ក្រូចពោធិ៍សាត់ និង​ទំពាំងបាយជូ​រួមគ្នា​អាចជួយ​ប្រឆាំង​ជំងឺ​ធាត់​ទឹកនោមផ្អែមនិង​ជំងឺ​បេះដូង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: