អ៊ីចឹង​តើ​! បានជា​ព្រះ​នាង ជឺ​វៃ និង លោក Wallace Huo ប្រ​ញ៉ាប់​រៀប​គម្រោង​រៀបការ​

Videos


មានមិត្តភ័ក្ត្រក៏ដូចជាអ្នកគាំទ្រជាច្រើននាក់បានសម្ដែងការរីករាយ និង ជូនពរបន្ទាប់ពីព្រះនាងជឺវៃ និង តារាសម្ដែង-ចម្រៀង លោក Wallace Huo បានប្រកាសជាសាធារណៈពីទំនាក់ទំនងស្នេហារវាងគេទាំងពីរ មិនតែប៉ុណ្ណោះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ពួកគេថែមទាំងមានគម្រោងរៀបការនៅឆ្នាំក្រោយនេះទៀតផង ។ ទាក់ទងជាមួយរឿងរៀបការនេះដែរ កាលពីពេលថ្មីៗនេះម្ដាយរបស់លោក Wallace Huo បានរៀបរាប់ថា ការពិតអ្នកស្រីបានដឹងរឿងកូនប្រុសរបស់អ្នកស្រីលោក Wallace Huo មានអារម្មណ៍ល្អជាមួយនាង Ruby Lin តាំងពីពីរ-បី ខែមុនមកម្លេះ ហើយដោយសារតែអ្នកស្រីពេញចិត្តជាមួយតារាស្រីវ័យ ៤០ ឆ្នាំខាងលើនេះដែរទើបគាត់ខំជម្រុញទឹកចិត្តលោក Wallace Huo ឲ្យតាមទាក់ទាញទឹកចិត្តនាង Ruby Lin ទាល់តែបាន ។

អ៊ីចឹង​តើ​! បានជា​ព្រះ​នាង ជឺ​វៃ និង លោក Wallace Huo ប្រ​ញ៉ាប់​រៀប​គម្រោង​រៀបការ​

មិនត្រឹមតែប៉ុណ្ណោះអ្នកស្រីម្ដាយរបស់លោក Wallace Huo កាន់តែមានសេចក្ដីរំភើបថែមទៀតបន្ទាប់ពីបានដឹងថា ព្រះនាង ជឺវៃ និងកូនប្រុសរបស់គាត់សារភាពស្នេហាជាមួយគ្នានៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយបន្ទាប់ពីនោះអ្នកស្រីបានប្រាប់ទៅលោក Wallace Huo ថា «កូនមិនមែនក្មេងទៀតទេ ដូចនេះត្រូវតែរៀបការឆាប់ៗនេះ» ។ គួររំឭកដែរថា បន្ទាប់ពីតារាតៃវ៉ាន់ដ៏ល្បីល្បាញនាង Ruby Lin និង តារាចម្រៀង-សម្ដែងលោក Wallace Huo ប្រកាសមានទំនាក់ទំនងស្នេហ៍មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែពួកគេមានគម្រោងរៀបអាពាហ៍ពិពាហ៏ក្នុងពេលឆាប់ៗតែម្ដង ដោយខុសប្លែកពីតារាល្បីៗមួយចំនួនដែលតែងតែប្រើពេលអូសបន្លាយយូរក្នុងការរៀបការ ហើយហេតុផលសំខាន់ដែលធ្វើឲ្យតារាប្រុសស្រីទាំងពីរដួងខាងលើសម្រេចចិត្តរៀបការឆាប់ដូចនេះ គឺដោយសារម្ដាយរបស់លោក Wallace Huo ផ្ទាល់តែម្ដង ៕ (ប្រភព៖ ចាយនីសស្តា) កុសល

អ៊ីចឹង​តើ​! បានជា​ព្រះ​នាង ជឺ​វៃ និង លោក Wallace Huo ប្រ​ញ៉ាប់​រៀប​គម្រោង​រៀបការ​