រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៦ នីតិកាល​ទី​៥​ ​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា​ខាងមុខនេះ

រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៦ នីតិកាល​ទី​៥​ ​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា​ខាងមុខនេះ



ភ្នំពេញ ៖ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រយ៍​រដ្ឋសភា​នៅ​ព្រឹក​នេះ អគ្គ​លេខាធិការដ្ឋាន​រដ្ឋ​សភា​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង ៨និង០០​ព្រឹក រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម័យប្រជុំ​ពេញអង្គ​នេះ​មាន​របៀបវារៈ​ចំនួន​៣ ១-​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ចំនួន ១​រូប​។ ២-​ការពិភាក្សា និង​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់ ស្តី​ពី​យុត្តិធម៌​អនីតិជន​។ និង​ទី​៣-​ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល ហុង គ្រី ស្តីពី​ការ​ជំរុញ និង​ការ​ការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​៕