លោក ស៊ុន ចាន់ថុល ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ ADB ដើម្បី​ការអភិវឌ្ឍន៍​នៅ​កម្ពុជា

លោក ស៊ុន ចាន់ថុល ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ ADB ដើម្បី​ការអភិវឌ្ឍន៍​នៅ​កម្ពុជា



ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ២០១៦ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Samiuela Tukuafu នាយក​ធនាគារ​អភិឌ្ឍន៍​អាស៊ី ដែល​មាន​និវេសនដ្ឋាន ប្រចាំ​នៅ​កម្ពុជា (CARM) លោក Hideaki Iwasaki នាយក​ផ្នែក​ដឹកជញ្ជូន និង​ទំនាក់ទំនង (SETC) នៃ​ទីស្នាក់ការ​កណ្តាល ធនាគារអភិវឌ្ឍន៍អាស៊ី លោក Jan Hansen អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់ នៃ CARM លោកស្រី Erdene Oyunchimeg អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​ដឹកជញ្ជូន​នៃ SETC នៅ​ទី​ស្នាក់​កណ្តាល ធនាគារអភិវឌ្ឍន៍អាស៊ី និង​លោក Nida Ouk មន្ត្រី​គម្រោង​ជាន់ខ្ពស់ នៃ CARM។

គោលបំណង នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​វិធី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដល់​កិច្ច​សហប្រតិបត្តិការ​រ​វាង រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារអភិវឌ្ឍន៍អាស៊ី​។​

លោក Tukuafu បានស្នើ​ដល់​ទេសរដ្ឋមន្ត្រី​ជួយ​ផ្តល់យោបល់ ចំពោះ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ និង​ការដឹកជញ្ជូន ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​អាចជួយ​ដល់​ការរួមចំណែក អភិវឌ្ឍ​ប្រទេស​កម្ពុជា​បាន។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការកោតសរសើរ ចំពោះ​ការគាំទ្រ​ជា​បន្ត ពី​សំណាក់​ធនាគារអភិវឌ្ឍន៍អាស៊ី និង​បាន​ជម្រាបជូន​គណៈប្រតិភូ អំពី​ទិដ្ឋភាព​ជាច្រើន ដែល​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដូចជា ការ​ចំណាយ​លើ​ការ​ដឹកជញ្ជូន ការត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​ទម្ងន់ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់ និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ​នៅ​កម្ពុជា​ផងដែរ។

ក្នុង​ឱកាស​នោះ​លោក Tukuafu និង​ក្រុមការងារ បាន​សម្តែង​ការ​គាំទ្រ និង​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​រប​ស់​កម្ពុជា​បន្ថែមទៀត៕

លោក ស៊ុន ចាន់ថុល ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ ADB ដើម្បី​ការអភិវឌ្ឍន៍​នៅ​កម្ពុជា