Cat S60 ទូរស័ព្ទ​ដំបូង​គេ​លើ​លោក​ដែល….នឹង​ធ្វើ​អោយ​លោក​អ្នក​ចង់​បាន

Mobile World Congress ព្រឹត្តិការណ៍​បង្ហាញ​​ស្មាតហ្វូន​ធំ​ប្រចាំ​ឆ្នាំ​ដែល​គ្រប់​គ្នា​មិន​គួរ​រំលង​។​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​ទាំង​អស់​ហាក់​នៅ​មិន​ស្ងៀម​ក្នុង​ការ​ត្រៀម​ខ្លួន​បង្ហាញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​មិន​ថា​តែ​Samsung, LG, Sony, Hauwei ជា​ដើម​។​សម្រាប់Cat ក៏​បាន​ត្រៀម​Smart Phone ថ្មី​របស់​វា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រសើរ​ខ្លាំង​បំផុត​។Cat S60 នឹង​ក្លាយ​ជា​ទូរស័ព្ទ​ដំបូង​គេ​លើ​លោក​ផង​ដែរ​ដែល​បំពាក់​មក​ជា​មួយ​កាមេរ៉ា​ប្រើ​បច្ចេកវិទ្យា​Thermal និង​មិន​ជ្រាប​ទឹក​បាន​ល្អ​បំផុត។

ជា​មួយ​បច្ចេកវិទ្យា​Thermal លោក​អ្នក​អាច​ប្រើ​ប្រាស់​វា​បាន​ក្នុង​ការ​ថត​វាស់​​យក​កំ​ដៅ​ឬ​សីតុណ្ហភាព​នៅ​ជុំវិញ​ខ្លួន​យើង​បាន​ផង​ដែរ​។​ជា​មួយ​គ្នា​នេះ​វា​ក៏​អាច​ថត​បាន​នៅ​ទី​តាំង​ងងឹត​ដែល​មិន​អាច​មើល​បាន​ដោយ​ភ្នែក​ទទេ​បាន​ទៀត​ផង។​​​​​
មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ធន់​នឹង​ការ​ជ្រាប​ទឹក​ខ្លាំង​មែន​ទែន​​ដោយ​វា​អាច​ស្ថិត​នៅ​ជម្រៅ ៥​ម៉ែត្រ​ក្នុង​រយះ​ពេល​មួយ​ម៉ោង​ទៀត​ផង​។​ងាក​មក​ចាប់​អារម្មណ៍​ជាមួយ​លក្ខណៈ​ជា​ទូទៅ​វិញ​ម្ដង S60 បំពាក់​មក​ជាមួយ​អេក្រង់​​​៧​អ៊ីញ​អាច​ស្កេន​ម្រាម​ដៃ​បាន​បើ​ទោះ​ជា​សើម​​ហើយ​ថែម​ទាំង​អាច​បញ្ជា​បាន​បើ​ទោះ​ជា​យើង​ពាក់​ស្រោម​ដៃ​ក៏​ដោយ។​វា​ក៏​បំពាក់​មក​ជា​មួយ​នឹង​កាមេរ៉ា​ក្រោយ​១៣​MP និង​មុខ​5 MP រ៉េម​៣GB ថាមពល​ថ្ម​៣៨០០​mAh ហើយ​ថែម​ទាំង​ដំណើរ​ការ​ដោយ​Android 6.0 Marshmallow ចេញ​ពី​ប្រអប់​ស្រាប់​តែ​ម្តង​។​ចំពោះ​តម្លៃ​វា​ប្រហាក់​ប្រហែល​នឹង​៦០០​ដុល្លារ​សម្រាប់​ទី​ផ្សារ​​ប៉ែក​អឺរ៉ុប​តែ​សម្រាប់​ប្រទេស​យើង​ប្រហែល​ជា​ថ្លៃ​ជាង​នេះ​បើ​សិន​ជា​វា​មាន​លក់​៕

ប្រភព ៖​

ប្រែសម្រួល ៖ Leng Kim
​​​​​
​​​


  • Cat S60 ទូរស័ព្ទ​ដំបូង​គេ​លើ​លោក​ដែល….នឹង​ធ្វើ​អោយ​លោក​អ្នក​ចង់​បាន已关闭评论
  • 37 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:កីឡា
Tags: