នាង ចេន្នីហ្វឺរ អានីស្តុន ជួបទុក្ខធំ

Videos


កំពូលតារាស្រីហូលីវូដ ចេន្នីហ្វឺរ អានីស្តុន (Jennifer Aniston) កំមានទុក្ខជាទម្ងន់ ដោយម្តាយរបស់នាងឈ្មោះ Nancy Dow អតីតតារាសម្តែងដ៏មានទេពកោសល្យ បានមរណភាព កាលពីថ្ងៃទី ២៥ ខែឧសភាកន្លងមក ។

នាង ចេន្នីហ្វឺរ អានីស្តុន ជួបទុក្ខធំ

ខ្លឹមសារដែលនាង ចេន្នីហ្វឺរ Post បាននិយាយថា «វាជាការសោកសៅខ្លាំងណាស់ ដែលខ្ញុំ និង គ្រួសារ បានប្រកាសព័ត៌មាន ពីការអនិច្ចកម្មអ្នកម្តាយរបស់ពួកយើង, គាត់អាយុ ៧៩ ឆ្នាំ បានតស៊ូជាមួយនឹងជំងឺមហារីកដ៏យូរអង្វែង» ។

នាង ចេន្នីហ្វឺរ អានីស្តុន ជួបទុក្ខធំ

លោកស្រី Nancy Dow កើតនៅឆ្នាំ ១៩៣៦ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកស្រីជាតារា សម្តែងដែលមានស្នាដៃច្រើនអនេក ។ នៅឆ្នាំ ២០១១ លោកស្រីត្រូវប្រឈមនឹងជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ។ សម្ពន្ធភាពរវាងនាង ចេន្នីហ្វឺរ និង ម្តាយ ហាក់មិនសូវល្អនឹងគ្នា ហើយនាង បានទៅសួរសុខទុក្ខម្តាយចុងក្រោយ នៅថ្ងៃទី ១២ ឧសភា ក្រោយមិនបានជួបគ្នាអស់រយៈពេល ជាង ៥ ឆ្នាំ ។ បន្ទាប់មក នៅថ្ងៃទី ២៥ ឧសភា ម្តាយរបស់នាងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្នុងអាការសន្លប់ រួចក៏ទទួលមរណភាពនាពេលបន្ទបា់មក ៕ សូរ្យកាន្ត (អឹមថៃ)

នាង ចេន្នីហ្វឺរ អានីស្តុន ជួបទុក្ខធំ
នាង ចេន្នីហ្វឺរ អានីស្តុន ជួបទុក្ខធំ