ផឹកទឹក​ក្តៅឧណ្ណៗ​មាន​ផលប្រយោជន៍​អ្វីខ្លះ​?

ផឹកទឹក​ក្តៅឧណ្ណៗ​មាន​ផលប្រយោជន៍​អ្វីខ្លះ​?

​ទឹក​ត្រជាក់​ដាក់​ទឹក​ក​មួយ​កែវ​ពេញ អាច​ជា​ភេ​ស​ជ្ជះ​ដែល​ល្អ​បំផុត សម្រាប់​អ្នក​ក្នុង​រដូវក្តៅ ឬ បន្ទាប់​ពី​ការ ធ្វើ​ការងារ ដ៏​ហត់នឿយ​មួយ​។ ទឹក​ត្រជាក់ ក៏​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា វា​អាច​ជួយ​អោយ​រាងកាយ មាន​ថាមពល​ល្អ នៅក្នុង​ពេល​ព្រឹក​។ តែ​ទោះជា​យ៉ាងណាក្តី ការផឹក​ទឹក​ក្តៅឧណ្ណៗ គឺ​ពិតជា​បាន ផ្តល់ នូវ​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​សុខភាព​។ មិន​ថា​ទឹក​ក្តៅឧណ្ណៗ ឬ ត្រជាក់ ក៏ដោយ ការរក្សា​អោយ​រាង កាយ​អ្នក មាន​ជាតិ​ទឹក​គ្រប់គ្រាន់ គឺជា​វិធី​ដ៏​វិសេស​មួយ ក្នុង​ការរក្សា​សុខភាព និង អារម្មណ៍​របស់​អ្នក អោយបាន​ស្រស់ថ្លា​។ អ្នក​គួរ​ធ្វើការ​ពិចារណា​ឡើងវិញ ពី​ការជ្រើសរើស​យក​ទឹក​ក្តៅឧណ្ណៗ មក​ផឹក អោយ​បាន​ប៉ុន្មាន​កែវ ជា​រៀងរាល់ថ្ងៃ ។

​ជួយ​ធ្វើអោយ​មុខងារ​របស់ ដំណើការ​របស់​ការរំលាយ​អាហារ និង ពោះវៀន​ល្អប្រសើរ​ជាង​មុន​
​ការផឹក​ទឹក​ក្តៅឧណ្ណៗ ក្នុងអំឡុងពេល​នៃ​ការ​ទទួលទាន​អាហារ អាច​ជំនួយ​ដល់ ដំណើរការ នៃ​ការរំលាយ អាហារ​។ វា​ជួយ ក្នុងការ​បំបែក​អាហារ នៅក្នុង​ក្រពះ នេះ​បើ​យោង​តាម​សម្តី របស់​គ្រូពេទ្យ​ជំនាញ​ផ្នែក ក្រពះ​ពោះវៀន លោក​វេជ្ជបណ្ឌិត Michael F.Picco ។ ទឹ​កក្តៅ ក៏​អាច​ជួយ ផងដែរ ក្នុង​ការរំលាយ​អាហារ ចាស់ៗ ដែល​នៅសល់ ជាប់​នៅក្នុង បំពង់​រំលាយ​អាហារ​, ជួយ​សម្អាត​ពោះវៀន ដោយ​ការលាង​ជំ​រះ បំពង់​អាហារ​ផ្នែក​ខាងក្នុង ជាមួយ​នឹង​ទឹក​ក្តៅឧណ្ណៗ​នេះ ។ ម្យ៉ាងវិញទៀត ការផឹក​វា​ជា​ប្រចាំ ក៏​អាច​ជួយ ផងដែរ ក្នុង​ការ​យក​ចេញ​នូវ ការកើនឡើង​នូវ កាក​សណល់ នៅក្នុង​បំពង់​អាហារ ។ ការផឹក​ទឹក​ក្តៅឧណ្ណៗ ដែល​លាយ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ ក៏​អាច​ជួយ​សម្អាត កាកសំណល់​នៅក្នុង រាងកាយ​បាន​ផងដែរ ហើយ​ជា​លទ្ធផល​នោះ វា​នឹង​ធ្វើអោយ​មុខងារ​របស់​ពោះវៀន មាន​ដំណើរការ​ទៅ បានរ​លូន​ជាង​មុន ។ ជម្ងឺរាគ និង បញ្ហា​ទល់លាមក ក៏​អាច​នឹង​ត្រូវ​បង្ការ​បាន​ផង​ដែរ ។​

​ជួយ​បញ្ចេញ​ជាតិពុល ចេញពី​ក្នុង​ចិត្ត និង រាងកាយ​
​ការផឹក​ទឹក​ក្តៅឧណ្ណៗ អោយ​បាន​ពីរ​បី​ដង នៅ​ក្នុង​មួយ​សប្តាហ៍ គឺ​ផ្តល់​គុណ​ស​ម្ប​តិ្ត ក្នុងការ​បន្សាប ជាតិពុល នេះ​បើ​តាម​សម្តី​របស់ ប្លុក​មួយ​ដែល​និយាយ​អំពី អត្ថប្រយោជន៍​ចំពោះ​សុខភាព នៃ​ការ​ផឹកទឹក​។ នៅពេល​ដែល​អ្នក​ផឹកទឹក ក្តៅ ឬ  ក្តៅ​ឧណ្ណៗ នោះ​កម្តៅ​រាងកាយ​របស់​អ្នក នឹង​កើនឡើង ។ ហើយ​ជា លទ្ធផល វា​នឹង​ធ្វើអោយ​បែក​ញើស ដែលជា​ដំណើរការ​ធម្មជាតិ មួយ​ក្នុង​ការជួយ​អោយ​រាងកាយ​ត្រជាក់ ស្រួល និង បន្ថែម​នូវ​សារប្រយោជន៍ មួយទៀត គឺ​ជួយ​បញ្ចេញ​ជាតិពុល​ចេញពី ក្នុង​ខ្លួន ។ វិធី​នេះ គឺអាច ជួយ ក្នុង​ការសម្អាត​ចរន្តឈាម​។ វា​ប្រៀបដូចជា ការចូល​ទៅ​ក្នុង​បន្ទប់​សូ​ណា ដូច្នោះ​ដែរ​។ ដោយសារតែ ជាតិពុល ត្រូវបាន​យកចេញ​ពី ក្នុង​រាងកាយ​បាន នោះ​មាន​អ្នក​ថែរក្សា​សុខភាព​តាម​បែប​ធម្មជាតិ​ជាច្រើន បាន​ជឿថា ការផឹក​ទឹក​ក្តៅឧណ្ណៗ ក៏​អាច​ជួយ​ធ្វើ អោយ​អារម្មណ៍​ផ្លូវចិត្ត​ស្រស់ស្រាយ​បានដែរ​។​

​ជួយ​សម្អាត ច្រមុះ និង បំពង់ក​
​ការផឹក​ទឹ​កក្តៅ ឬ ក្តៅ​ឧណ្ណៗ អាចជា វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុង​ការជួយ​សម្អាត និង សម្រាល​ដល់ អា​ការៈនៃការ​តឹង​ច្រមុះ  ដោយសារ​តែ​ជម្ងឺ​ផ្តាសាយ​, អា​លែ​ហ្សី ឬ គ្រុនផ្តាសាយ​ជាដើម ។ ការផឹក​ទឹក​នេះ ក៏​អាច​ជួយ​បន្ថយ នូវ​ការប្រមូលផ្តុំ​ឡើង​នៃ​ស្លេស្ម នៅក្នុង​រន្ធ​ច្រមុះ ។ ភាពជាក់ស្តែង នៃ​ការ​ផឹក​ទឹកតែ​ម្យ៉ាង គត់​នោះ​គឺ វា​ជួយ​យកចេញ នូវ​ឥទ្ធិពល របស់​កាហ្វេ​អ៊ី​ន នៃ​ការធ្វើអោយ​បាត់បង់​ជាតិ​ទឹក  ដែលមាន នៅ​ក្នុង​ប្រភេទ​ភេ​ស​ជ្ជះ​ក្តៅៗ​ដទៃទៀត មានដូចជា ទឺកតែ និង កាហ្វេ ដែល​អ្នក​គួរតែ​ធ្វើការ ចៀសវាង នៅពេល​ដែល​អ្នក​មាន​ជម្ងឺ​។ លើសពីនេះទៅទៀត ទឹក​ក្តៅឧណ្ណៗ អាច​ជួយ​ប្រឆាំងនឹង ការ​ក្អក ដោយ​ការ យក​ចេញ​នូវ  កំ​ហាក ឬ ស្លេស្ម ចេញពី​ក្នុង​ផ្លូវដង្ហើម ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។