ស្បែក​ជើង​ប៉ាតា​ម៉ាក Victoria ចូល​វាយ​លុក​ក្នុង​ទីផ្សារ​កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីទទួលបានភាពជោគជ័យនៃម៉ាក Pedro នៅក្នុងប្រទេសកម្ពុជា ម៉ាកផលិតផល របស់ប្រទេស អេស្ប៉ាញមួយទៀតបានចូលមករាជធានីភ្នំពេញ ដើម្បីមកវាយលុកទីផ្សារស្បែកជើងប៉ាតា នោះគឺម៉ាកអន្តរជាតិ Victoria។

ស្បែកជើងប៉ាតាកំពុងតែមានសន្ទុះប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារកម្ពុជា។ យុវវ័យខ្មែរមានការពេញនិយមខ្លាំងជាមួយ នឹងម៉ាកស្បែកជើង Yeezys, Roshes និង Air Jordan ដែលអាចរកទិញ បាននៅផ្សារទំនើបសូរិយា និងហាងផ្សេងៗជាដើម។ ជាការពិតណាស់ ស្បែកជើងទាំងនោះ អាចមាន តំលៃរហូតដល់រាប់រយដុល្លារ (១២០០ ដុល្លារសម្រាប់ស្បែកជើង Adidas Yeezy បង្កើតដោយអ្ន កចម្រៀងអាមេរិកដ៏ល្បី គឺលោក Kanye West) តែត្រូវ បានលក់តែ៣០ដុល្លារ តែប៉ុណ្ណោះជិតផ្សារថ្មី។ ស្បែកជើងក្លែងក្លាយ ទាំងអស់នេះមានលក់គ្រប់ទីកន្លែង ហើយលក់ ដាច់ថែមទៀតផង។

ផលិតផលពិតក៏មាននៅលើទីផ្សារដែរ។ ក្រុមហ៊ុនម៉ាក Adidas និង Puma បានមកដល់កម្ពុជា មួយរយះហើយ ហើយពេលនេះម៉ាក Nike បានមកដល់ខេត្តសៀមរាបផងដែរ តែជាអកុសល ការលក់ផលិតផលទាំងនេះ នៅតែមិន ទាន់មានកម្រិតខ្ពស់នៅឡើយ។ ស្បែកជើង Original មានតម្លៃខ្ពស់ខ្លាំងដែលមនុស្សភាគច្រើនពុំមានលទ្ធភាព ទិញនៅឡើយទេ។

បង្កើតឡើងតាំង ពីឆ្នាំ ១៩១៥ ស្បែកជើងម៉ាក Victoria នៅតែត្រូវបានផលិតឡើងក្នុងប្រទេសអេស្ប៉ាញ ដែលជា ប្រទេសកំណើតរបស់ខ្លួន។ អស់អាយុកាលជាង១០០ឆ្នាំ ស្បែកជើងនេះនូវតែរក្សាទុកម៉ូដែល ដែលលក់ដាច់បំផុត របស់ខ្លួន គឺម៉ូដែល Inglesa ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ បានវិវឌ្ឍខ្លួន ឆ្ពោះទៅរកវប្បធម៌ ស្បែកជើង ប៉ាតាបានយ៉ាងជោគជ័យ។ ស្បែកជើងម៉ាកល្បីៗទាំងនេះ គឺអាចរកទិញ បាននៅហាង Melrose ជាហាងលក់ សំលៀកបំពាក់ ដែលនាំចូល នូវវិស័យម៉ូតសំលៀកបំពាក់ទំនើប ថ្មីៗមកកាន់កម្ពុជា។

ភាពជោគជ័យរបស់ក្រុមហ៊ុនស្បែកជើងមួយនេះ បានមកពីអាជីវកម្មវិជ្ជាជីវៈខ្ពស់របស់ខ្លួន។ ដោយផលិត ឡើងនៅ ក្នុងប្រទេសអេស្ប៉ាញ ស្បែកជើង Victoria គ្មានជាតិគីមី។ គ្រប់គូរស្បែកជើងនីមួយៗ ត្រូវបាន បញ្ជាក់ដោយស្តង់ដា Oko-TEx ដែលធានាថាផលិតផលពិតជាមានសុវត្ថិភាព សក្តិសមបំផុតទោះ ជាប៉ះពាល់ផ្ទាល់ ជាមួយស្បែករួមទាំងទារកផងដែរ។ គុណភាពល្អផ្តាច់របស់ Victoria បានមកពី ការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ ពីសសៃកប្បាស ១០០% បាតធ្វើឡើងពីកៅស៊ូធម្មជាតិ ដែលមានប្រភពមកពីអឺរ៉ុបទាំងអស់។

ជាមួយនឹងតម្លៃ ចាប់ពី៤០ដុល្លារតែប៉ុណ្ណោះ ស្បែកជើង Victoria អាចទន្ទ្រានទីផ្សារបានយ៉ាងឆាប់រហ័សដោយសារពណ៌ដ៏ស្រស់ ឆើតឆាយ និងរូបរាងដ៏ល្អឥតខ្ចោះរបស់ខ្លួន៕


  • ស្បែក​ជើង​ប៉ាតា​ម៉ាក Victoria ចូល​វាយ​លុក​ក្នុង​ទីផ្សារ​កម្ពុជា已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:កំសាន្ត
Tags: