ជួប​រឿង​រាវ​មិន​ឈប់​ ដេ​ន​នី ក្វាន់ សម្រេច​ចិត្តចេញ​…

Videos

ដេននី ក្វាន់ បានអូសវ៉ាលិសរបស់នាងចាកចេញពីស្រុកខ្មែរទៅដើរលេងកំសាន្តដើម្បីឲ្យស្រឡះ ខួរក្បាលដែលអ្នកខ្លះគិតថានាងចង់បំបាត់ភាពស្មុគ្រស្មាញក្នុងចិត្ត ព្រោះមួយរយៈនេះនាងជួបតែរឿង និង មានបញ្ហារហូត ។ គេបានប្រទះឃើញនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកនូវរូបភាព៣ប៉ុស្តិបង្ហាញពីការ ត្រៀមចាកចេញដំណើរទៅក្រៅប្រទេសរបស់ ដេននី ក្វាន់ ដោយក្បែរនាងមានវ៉ាលិស ១ នៅព្រលាន យន្តហោះព្រមទាំងសរសេរសារថា៖ មួយរយៈនេះមានបញ្ហារហូតចឹងហើយដើរលេងឲ្យស្រឡះខួរក្បាលម្តង Good Bye Cambodia … ។

ជួប​រឿង​រាវ​មិន​ឈប់​ ដេ​ន​នី ក្វាន់ សម្រេច​ចិត្តចេញ​…

តែគេមិនដឹងទេថានាងទៅដើរលេងកំសាន្តនៅប្រទេសណានិងរយៈ ពេលប៉ុន្មានទើបវិលត្រឡប់មកវិញនោះទេ ?។ តារាសម្តែងស្រីមានកំណើតនៅខេត្តព្រះវិហារ វ័យ ២៣ ឆ្នាំ ដែលរស់នៅលើគំនរទ្រព្យដ៏ស្តុក ស្តម្ភ ដេននី ក្វាន់ កាលពីកន្លងទៅនាងត្រូវបានទទួលរងនូវការិះគន់ពីមជ្ឈដ្ឋានជាច្រើនជុំវិញការស្លៀក ពាក់បែបសិចស៊ីរបស់នាងដែលគេចាត់ទុកថាហួសពីប្រពៃណីទំនៀមទម្លាប់ខ្មែររហូតដល់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈហៅទៅណែនាំលើបញ្ហានេះទៀតផង ។ បន្ទាប់ពីមានការណែនាំលើការស្លៀកពាក់ឲ្យបានសមរម្យពីសំណាក់ក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈមក ដេននី ក្វាន់ ក៏បានប្រកាសថានាងព្រមធ្វើតាមដោយកាត់បន្ថយលើការស្លៀកពាក់សិចស៊ី ខុសកាលៈទេសៈទៀតហើយគឺតាំងពីនោះមកគេសង្កេតឃើញនាងបានកែខ្លួនធ្វើឲ្យមហាជនមួយចំនួនសរសើរ និង អាណិតនាងរហូតលាន់មាត់ថាបើនាងដឹងខុសហើយចេះកែខ្លួនបែបនេះ ទើបជាមនុស្សល្អ ។

ជួប​រឿង​រាវ​មិន​ឈប់​ ដេ​ន​នី ក្វាន់ សម្រេច​ចិត្តចេញ​…

ដេននី ក្វាន់ ពីមុននាងនិយមលេងខ្លួនបែបសិចស៊ីដែលធ្វើឲ្យគេមានការចាប់អារម្មណ៍និងស្គាល់ នាងច្រើនតាមរយៈភាពសិចស៊ីរបស់នាងរហូតដល់មានការរិះគន់ដល់នាងពីរឿងសិចស៊ិនេះមិនស្ទើរដែរទេ ។ មានពេលខ្លះនាងក៏បានតបតវិញដោយលើកឡើងថាសម្រាប់នាងមិនអាចបញ្ឈប់នូវនិស្ស័យនិយមសិចស៊ីរបស់នាងចោលទាំងស្រុងបានទេតែក៏អាចកាត់បន្ថយបានខ្លះដែរ ។ តាមការសង្កេតមួយរយៈក្រោយមកនេះគេឃើញថានាងបានបង្ហាញ ពីការ ស្លៀកពាក់របៀបជា ប្រពៃណីខ្មែរដែលមើលទៅឃើញថាសក្តិសមជានារីខ្មែរ មានលក្ខណៈស្លូតបូត ស្រគត់ស្រគំមិន សិចស៊ី ឡូយឆាយហើយស្អាតគួរឲ្យចាប់អារម្មណ៍ទៀតផង ។ មិនតែប៉ុណ្ណោះនាងក៏បានចូលរួមសកម្មភាពជួយដល់សង្គមពិសេសចែករំលែកថវិការផ្ទាល់ខ្លួនជួយដល់អ្នកក្រខ្វះខាតដែលចាត់ទុកថាជាទង្វើដ៏ល្អរបស់នាងក្នុងការជួយដល់សង្គមជាតិ ៕ ដេវីត

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត