វិធីព្យាបាលជំងឺស្បែករបក ដោយវិធីធម្មជាតិយ៉ាងមានប្រសិទ្ធភាព

ជំងឺស្បែករបកក្រហមគឺជាជំងឺស្បែកមួយដ៏រ៉ាំរ៉ៃ តែវាមិនមែនជាជម្ងឺឆ្លងនោះឡើយ។ មូលហេតុដែលធ្វើអោយជំងឺនេះកើតមានឡើងគឺដោយសារតែមានកត្តាជាច្រើនដែលក្នុងនោះមានដូចជា ការផ្លាស់ប្តូរ រដូវកាល(អាកាសធាតុ) , រស់នៅក្នុងបរិយាកាសកខ្វក់, មានជម្ងឺដំបៅស្បែក ,កត្តាហ្សែន(តំណពួជ) ហើយជាញឹកញាប់ជាងគេគឺវាកើតឡើងដោយសារតែប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ។

ដោយសារតែមូលហេតុទាំងអស់នេះហើយទើបធ្វើអោយ ការព្យាបាលបែបធម្មជាតិអាចមានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាវិធីព្យាបាល មួយដ៏សមស្រប៖

  • អ្នកប្រហែលជាមិនបានដឹងនោះទេ ថាការហែលឬងូតទឹកសមុទ្យអាចព្យាបាលនូវជម្ងឺទាំងអស់នេះបាន ដោយវាបានធ្វើអោយស្បែកដែលរបកទាំងអស់នោះកាត់បន្ថយជាបណ្តើររហូតដល់ជា
  • ការប្រើប្រាស់ទឹកខ្មេះផ្លែប៉ោម៖ វាអាចជួយប្រយុទ្ធប្រឆាំងទៅនឹងជំងឺស្បែករបកក្រហម ដែលមានប្រសិទ្ធភាពមិនឹកស្មានដល់ ព្រោះវាបានធ្វើអោយតម្លៃ PH មានស្ថេរភាព។ ដោយអ្នកគ្រាន់តែយកទឹកខ្មេះផ្លែប៉ោមនេះទៅលាបឬក៏បន្តក់នៅកន្លែងដែលមានស្មាមរបកក្នុងរយៈពេល 30 នាទីនោះអ្នកនឹងឃើញពីគុណប្រយោជន៏ជាមិនខានឡើយ។
  • ផ្លែចេកពិតជាមានប្រយោជន៏ អាចជួយធ្វើអោយកាត់បន្ថយ ការរបកស្បែកនេះបាន ដោយគ្រាន់តែយកផ្លែចេកទាំងនោះត្រដុសនៅកន្លែងដែលកើតរោគជាការស្រេច។
  • ប្រទាលកន្ទុយក្រពើរអាចប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺស្បែក យ៉ាងច្រើនប្រភេទ ហើយរួមទាំងជម្ងឺរបកស្បែកដូចខាងលើផងដែរ។ ក្នុងន័យនេះអ្នកអាចប្រើប្រាស់ប្រទាលកន្ទុយក្រពើរដោយផ្ទាល់តែម្តងឬក៏ប្រេងក្រែមឬជេលក៏បានដែរ។

ខាងលើនេះគឺជាវិធីសាស្ត្រមួយចំនួនដែលងាយៗហើយនិងមានប្រសិទ្ធភាពនៅក្នុងការជួយព្យាបាលជម្ងឺរលាកក្រហមលើស្បែក៕

ប្រភព៖ khmerwonder

អ្នកនឹងចូលចិត្ត

  • វិធីព្យាបាលជំងឺស្បែករបក ដោយវិធីធម្មជាតិយ៉ាងមានប្រសិទ្ធភាព已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: