ពលរដ្ឋ​ដែល​ដឹក​សត្វ​ឆ្កែ​ទៅ​ជុះនោម​តាម​សួនច្បារ​នឹងរង​ការផាកពិន័យ​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       27-05-2016, 8:39 pm         175

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377ពលរដ្ឋ​ដែល​ដឹក​សត្វ​ឆ្កែ​ទៅ​ជុះនោម​តាម​សួនច្បារ​នឹងរង​ការផាកពិន័យ​​ភ្នំពេញ​៖ ក្នុង​រាជធានី​ភ្នំពេញ​សត្វ​ឆ្កែ​ជាច្រើន​ត្រូវបាន​ម្ចាស់​បណ្ដើរ ឬ​ដឹក ក្នុងពេល​ទៅ​ហាត់ប្រាណ ឬ​កម្សាន្ត​ផ្សេងៗ នៅតាម​សួនច្បារ និង​ទីសាធារណៈ​។ ដោយ​ឃើញ​មាន​សត្វ​ឆ្កែ​ជាច្រើន​បាន​ជុះនោម​តាម​សួនច្បារ និង​ទីសាធារណៈ បណ្ដាល​ឲ្យ​មាន​ក្លិន​មិនល្អ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​។​

​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំ និង​ដាក់​បម្រាប​អំពី​កា​រប​ញ្ឍ​ប់​រាល់​សកម្មភាព ដែល​ប្រជាពលរដ្ឋ​ដឹក ឬ​បណ្ដើរ​សត្វ​ឆ្កែ មក​បន្ទោបង់​ឥត​សណ្ដាប់ធ្នាប់​នៅតាម​សួនច្បារ និង​ទីសាធារណៈ​។​សាលា​រាជធានី​ភ្នំពេញ​គ្រោង​ធ្វើការ​ផាកពិន័យ ចាប់ពីពេលនេះ​តទៅ ក្រោយពី​ការណែនាំ​អប់រំ​មិន​រាងចាល​។​

​បើតាម​ទីភ្នាក់ងារ​សារ​ព័​ត៍​មាន AKP បាន​ស្រង់​សម្ដី​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ភ្នំពេញ​បាន​សង្កេតឃើញ​ប្រជាពលរដ្ឋ​មួយចំនួន​តូច បាន​ដឹក​សត្វ​ឆ្កែ​មក​ជុះនោម​តាម​សួនច្បារ និង​ទីសាធារណៈ ដែលមាន​ក្លិន​មិនល្អ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បិ​ស្ថាន​រាជធានី​ភ្នំពេញ និង​ការ​កង្វះ​ការយល់ដឹង​ក្នុងការ​ចូលរួម​សម្អាត​ទីក្រុង​។​លោក​បន្តថា ក្នុង​ជំហាន​ដំបូង​អាជ្ញាធរ​ភ្នំពេញ តម្រូវ​ឲ្យ​សន្តិសុខ​ដែល​ប្រចាំការ​គោលដៅ​តាម​សួនច្បារ ណែនាំ​ដល់​ពលរដ្ឋ និង​ជំហាន​បន្ទាប់ នឹងធ្វើ​ការផាកពិន័យ​ចំពោះ​ការណែនាំ​មិន​ស្ដាប់​។​

​គួរ​បញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ បានធ្វើ​ស្លាក​ហាម​មិន​ឲ្យ​សត្វ​ជុះនោម និង​រត់​លើ​ស្មៅ ឬ​កាយ​ដី​បាក់​ផ្កា​តាម​សួនច្បារ​។​ជាពិសេស​នៅពេល​ព្រឹក និង​ពេល​ល្ងាច ជា​ពេលដែល​ប្រជាពលរដ្ឋ​ចេញមក​ហាត់ប្រាណ​។​ចំពោះ​រាជធានី​ភ្នំពេញ​មាន​សួនច្បារ​ចំនួន​៦៨​កន្លែង ដែលមាន​ផ្ទៃដី​៦៩​ហិកតា ដែល​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​ជួសជុល និង​កែលម្អ​ឡើងវិញ​៕