កំពូល​លេស​ទាំង​៥​ ដែល​អ្នក​គ្រាន់​តែ​ចង់​ក្លាយ​ជា​សហគ្រិន​ តែង​និយាយ​ដើម្បី​គេច​វេស

​​​ក្នុង​ការ​បើក​អាជីវកម្ម​ថ្មី​ដំបូង​ ជា​ទូ​ទៅ​យើង​តែង​ឃើញ​មាន​មនុស្ស​២​​ក្រុម ៖ #១ អ្នក​ដែល​ចង់​ក្លាយ​ជា​សហគ្រិន​​ រួច​ចាំ​ផ្ដើម​បញ្ចេញ​សកម្មភាព​ #​២ អ្នក​ដែល​តែង​ស្រមៃ​ចង់​ក្លាយ​ជា​សហគ្រិន​ តែ​តែង​តែ​មាន​លេស​ មិន​ដែល​ចាប់​​ផ្ដើម​ធ្វើ​អ្វី​មួយ​នោះ​ទេ​ ដោយ​ពួក​គេ​ផ្អែក​លើ​លេស​មួយ​ចំនួន​, ហើយ​ការ​និយាយ​បែប​នេះ​ គឺ គ្រាន់​តែ​ជា​ការ​និយាយ​ដើម្បី​គេច​វេស​ប៉ុណ្ណោះ​ ក្នុង​នោះ​កំពូល​លេស​ទាំង​៥​មាន​ ៖

កំពូល​លេស​ទី​១ ៖ ខ្ញុំ​មិន​អាច​ឈប់​ពី​ការងារ​ខ្ញុំ​បាន​ឡើយ

​​មុន​ប្រកប​អាជីវកម្ម​អ្នក​ប្រហែល​ជា​មាន​ការងារ​មួយ​ស្រាប់​ទៅ​ហើយ​ ដែល​ចំណូល​ពី​ប្រាក់​ខែ​នេះ​បាន​ជួយ​ដល់​អ្នក​និង​គ្រួសារ​អ្នក​យ៉ាង​ច្រើន​ អីចឹង​ បើ​អ្នក​​ដើម្បី​ក្លាយ​ជា​សហគ្រិន​ថ្មី​​មួយ​រូប​​ តើ​អ្នក​នឹង​មាន​ពេល​មក​ធ្វើ​ការ​ដូច​មុន​ដែរ​ឬទេ​ ? ចម្លើយ​ប្រហែល​ជា​អត់​ ។ ហើយ​បើ​សិន​ជា​អ្នក​ថា​​​ អ្នក​មិន​អាច​ឈប់​ពី​ការ​ងារ​បាន​ឡើយ​មែន​ សូម​អ្នក​សួរ​ខ្លួន​ឯង​ទៅ​មើល​ថា​ អ្នក​​គ្រាន់​តែ​បារម្ភ​ឬ​ភ័យ​មិន​ហ៊ាន​ប្រឈម​មុខ​ជាមួយ​បញ្ហា​ ? ឬ គ្រាន់​តែ​​ភ័យ​ដោយ​មិន​ដឹង​មូល​ហេតុ​ ? ដូច្នោះ​ដំបូង​អ្នក​ត្រូវ​កំណត់​អ្វី​ជា​ការ​ព្រួយ​បារម្ភ​ពិត​របស់​អ្នក​ (ការ​បារម្ភ​ដែល​អ្នក​តែង​គិត​ថា​ អ្នក​មិន​អាច​ឈប់​ពី​ការងារ​ដើម្បី​ក្លាយ​ជា​សហគ្រិន​) ជា​មុន​សិន​ ។

យ៉ាង​ណា​ក៏​ដោយ​ ចូរ​អ្នក​គិត​វិជ្ជមាន​ហើយ​​សាក​ស្រមៃ​ដល់​ការ​បង្កើត​អាជីវកម្ម​ថ្មី​មួយ​ខណៈ​ដែល​អ្នក​នៅ​តែ​ធ្វើ​ការ​ពេញ​ម៉ោង​ឲ្យ​អ្នក​ដទៃ ​វា​ប្រាកដ​ជា​អាច​ទៅ​រួច​ បើ​ទោះ​បី​ អ្នក​ត្រូវ​ថែម​ម៉ោង​ធ្វើ​ការ​ឬ បន្ថែម​ភាព​តាន​តឹង​ដល់​ខ្លួន​អ្នក​​ក៏​ដោយ​​តែ​​វា​ការ​ធ្វើ​ដើម្បី​សម្រេច​គោល​បំណង​ ។ ធ្វើ​បែប​នេះ​អាច​អោយ​អ្នក​មាន​ស្ថិរភាព​រយៈ​ពេល​ខ្លី​ផង​ដែរ​ ស្រប​ពេល​ដែល​សហគ្រាស​ ឬ អាជីវកម្ម​ថ្មី​របស់​អ្នក​កំពុង​​ចាប់​ផ្ដើម​​រីក​ចម្រើន​អោយ​គេ​ឯង​​ស្គាល់​ដំបូង​នោះ​ ។

កំពូល​លេស​ទី​២ ៖ ខ្ញុំ​មិន​ល្អ​គ្រប់​គ្រាន់​ឡើយ​ដើម្បី​ក្លាយ​ជា​សហគ្រិន​នោះ​ទេ​​

មិន​មាន​នរណា​កើត​មក​ចេះ​ធ្វើ​ជា​ សហគ្រិន​នោះ​ទេ​ អ្នក​ដែល​ជា​សហគ្រិន​ជោគជ័យ​​ទាំង​នោះ​ ដំបូង​ក៏​មិន​ទាន់​ល្អ​ទាំង​អស់​ដែរ​ ។

កំពូល​លេស​ទី​៣ ៖ ខ្ញុំ​មិន​មាន​ទុន​គ្រប់​គ្រាន់​

អាជីវកម្ម​ច្បាស់​ណាស់​គឺ​ត្រូវ​ការ​លុយ​​ដើម្បី​ធ្វើ​ជា​ទុន​ ក្នុង​ការ​រក​ស៊ី​អ្វី​មួយ​​ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​អ្នក​ត្រូវ​ការ​លុយ​ដែល​ជា​របស់​អ្នក​ទាំង​អស់​នោះ​ទេ​​ អ្វី​ដែល​សំខាន់​គឺ​គំនិត​សហគ្រិន​ភាព​ ។ ដំបូង​អ្នក​អាច​វិនិយោគ​ពី​មិត្ត​ ឬ សមាជិក​គ្រួ​សារ​អ្នក​ជា​មុន​​សិន​ ឬ ​អ្នក​​អាច​ខ្ចី​ពី​ធនាគារ​បាន​ផង​ដែរ​ ។

កំពូល​លេស​ទី​៤​ ៖ វា​មិន​ទាន់​ដល់​ពេល​នោះ​ទេ​

ជា​លេស​ដែល​អាច​ប្រើ​ប្រាស់​គ្រប់​បរិបទ​ គ្រប់​ពេល​វេលា​ ។ ថ្ងៃ​នេះ​មិន​ទាន់​ដល់​ពេល​ , ស្អែក​ ស្អែក​ ស្អែក១០០០​ដង​ក៏​នៅ​តែ​​មិន​ទាន់​ដល់​ពេល​វេលា​ល្អ​​​នោះ​ទេ​ ។ សាក​ទាយ​ទៅ​មើល​​ម៉េច​ក៏​ចឹង​ ?
ពី​ព្រោះ​វា​នឹង​គ្មាន​ពេល​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ពួក​អ្នក​សហគ្រិន​ដែល​ជោគ​ជ័យ​ទាំង​នោះ​​ មិន​ដែល​មាន​វេទមន្ត​ អាគម​គាថា​អ្វី​នោះ​ទេ​​ ប៉ុន្តែ​ពួក​គេ​ដឹង​ថា​មាន​ហានិភ័យ​ និង​ វិធី​ដោះ​ស្រាយ​ជា​មួយ​បញ្ហា​ទាំង​នោះ​យ៉ាង​ម៉េច​ ។

កំពូល​លេស​ទី​៥ ៖ ខ្ញុំ​ខ្លាច​ថា​វា​នឹង​បរាជ័យ​

​លេស​នេះ​​លឺ​​ញឹក​ញាប់​ណាស់​ ជា​លេស​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ឈាន​ជើង​ក្លាយ​ជា​សហគ្រិន​ ។
បើ​អ្ន​ក​រៀប​ចំ​គម្រោង​ដើម្បី​បរាជ័យ​អ្នក​នឹង​បរាជ័យ​​ តែ​បើ​សិន​ជា​អ្នក​រៀប​ចាំ​នឹង​មាន​ចិត្ត​ថា​ធ្វើ​អ្វី​មួយ​អោយ​បាន​សម្រេច​នោះ​ បើ​ទោះ​បី​មាន​ការ​បរាជ័យ​ខ្លះ​ក៏​ពិត​មែន​ តែ​ជោគជ័យ​ក៏​កាន់​តែ​នៅ​ជិត​អ្នក​ផង​ដែរ​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • កំពូល​លេស​ទាំង​៥​ ដែល​អ្នក​គ្រាន់​តែ​ចង់​ក្លាយ​ជា​សហគ្រិន​ តែង​និយាយ​ដើម្បី​គេច​វេស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:កីឡា
Tags: