ស្ទីល​បន្ទោបង់​ថ្មី​របស់​តារា​ Facebook ថៃ​​ការពារ​ខ្លួន​កុំ​ឲ្យ​ពស់​ចេញ​ពី​បង្គន់​​ចឹក

ក្រោយករណីបុរសជនជាតិថៃម្នាក់បានរងរបួសដោយសារការវាយប្រហារពីសត្វពស់ថ្លាន់មួយក្បាលដែលវារចេញពីចានបង្គន់ពេលគាត់កំពុងបន្ទោបង់ តារា Facebook ថៃជាច្រើនបានបង្ហោះនូវរបៀបចូលបង្គន់ថ្មីដើម្បីការពារខ្លួនពីការវាយប្រហារពីសត្វពស់ដែលចេញពីក្នុងចានបង្គន់។ ខាងក្រោមនេះគឺជារូបភាពដែលពួកគេបានបង្ហោះ ៖

ប៉ុន្តែវាមិនមែនវាវិធីល្អនោះទេ បើសិនជាលោកអ្នកធ្វើតាមពួកគាត់ ព្រោះពួកគាត់គ្រាន់តែ Troll លេងតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលអ្នកគួរតែធ្វើគឺត្រូវបានការប្រុងប្រយ័ត្នខ្ពស់បន្តិច ក្នុងករណីមានការសង្ស័យត្រូវប្រញាប់ចេញពីបង្គន់ ហើយឈប់យកចានបង្គន់ធ្វើជាកៅអីអង្គុយលេង Facebook ឬ ហ្គេមទៀតទៅ។

សម្រាប់នៅកម្ពុជាទោះបីមិនទាន់ករណីនេះកើតឡើងក៏ពិតមែន ប៉ុន្តែលោកអ្នកក៏គួរតែមានការប្រុងប្រយ័ត្នផងដែរ ហើយម្យ៉ាងករណីសត្វអាសិរពិសមួយចំនួន ដូចជាក្អែបជាដើម អាចនឹងមាន បើសិនជាអ្នកមិនបានសំអាតបន្ទប់ទឹកឲ្យបានស្អាតល្អ៕

វីដេអូ Troll ៖

โปรดระวัง งูในชักโครก 555

เครดิต https://goo.gl/9QYPvn @อุ๊ย รัชสิทธิ์ เกตุแก้ว

Posted by on Friday, May 27, 2016

ដោយ ៖ Mini Nano


  • ស្ទីល​បន្ទោបង់​ថ្មី​របស់​តារា​ Facebook ថៃ​​ការពារ​ខ្លួន​កុំ​ឲ្យ​ពស់​ចេញ​ពី​បង្គន់​​ចឹក已关闭评论
  • 49 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:ជីវិតនិងសង្គម
Tags: