ប្រទះឃើញលឹ​ង្គ​ព្រះ​ឥសូរ​កប់​ក្នុង​ដី​អាយុ​រាប់រយឆ្នាំ នៅ​វាលស្រែ​ខេត្តព្រៃវែង

Videos


មានការភ្ញាក់ផ្អើលមួយដោយប្រទះឃើញលឹង្គព្រះឥសូរដែលមានអាយុកាលរាប់រយឆ្នាំត្រូវបានអ្នកស្រុកប្រទះឃើញ នៅពេលជីកកាយដីធ្វើជាប្រឡាយបង្ហូរទឹកចេញពីស្រែ ។ បើតាមសម្ដីពីសមត្ថកិច្ចបានអោយដឹងថា លឹង្គព្រះឥសូរនេះមានទំហំ ០,២០ ម៉ែត្រ x ០,៦០ ម៉ែត្រ កប់នៅក្នុងដីនៅក្បែទួលបុរាណព្រះធាតុ ដែលស្ថិតក្នុងភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

 ប្រទះឃើញលឹ​ង្គ​ព្រះ​ឥសូរ​កប់​ក្នុង​ដី​អាយុ​រាប់រយឆ្នាំ នៅ​វាលស្រែ​ខេត្តព្រៃវែង

លឹង្គព្រះឥសូរនេះ ត្រូវបានកសិករម្នាក់ឈ្មោះ ធី ធូរ ភេទប្រុស អាយុ ៥៥ ឆ្នាំ ប្រទះឃើញ នៅពេលដែលគាត់ជួលអេស្កាវរទ័រ ជីកប្រឡាយនៅក្បែទួលនោះ កាលពីវេលាម៉ោ ង១០ ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នេះ ។ ហើយបច្ចុប្បន្ន លឹង្គព្រះឥសូរត្រូវបានតម្កល់ទុក និង កំពុងរៀបចំឯកសារប្រគល់ដើម្បីបញ្ជូនទៅឱ្យខាងមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត ដើម្បីសិក្សា ៕ សុថាត់

 ប្រទះឃើញលឹ​ង្គ​ព្រះ​ឥសូរ​កប់​ក្នុង​ដី​អាយុ​រាប់រយឆ្នាំ នៅ​វាលស្រែ​ខេត្តព្រៃវែង