ស្ងោរស៊ុតយ៉ាងម៉េច ឲ្យ​ស្រួលបក?

ស្ទើរតែគ្រប់ពេល ឲ្យ​តែស្ងោរពងរួច បកសំបកចេញ តែងតែដោយ​សាច់​ស៊ុត​ជាប់មក​ជាមួយ ដែល​នាំ​ឲ្យ​សភាព​ស៊ុត​លែងស្អាត គួរ​ឲ្យ​ចង់ទទួលទាន។ ឱកាសនេះ ខេមបូមេក សូមខ្សឹបប្រាប់​ប្រិយមិត្ត​ទាំងអស់ នូវ​តិចនិក​ ងាយៗ ដើម្បី​ស្ងោរស៊ុត ឲ្យ​ស្រួល​បកសំបក គឺ សំបកមិនជាប់សាច់។

  • ដាំទឹក ពេលចាប់ផ្ដើម​ក្ដៅ ដាក់អំបិលម៉ដ្ឋ​ ក្នុងសមាមាត្រ ១ស្លាបព្រាបាយ ចំពោះទឹកមួយលីត្រ
  • យកស៊ុត​ដាក់ចូលទៅក្នុង​ទឹកក្ដៅនោះតែម្ដង ដោយមិនបាច់​រង់ចាំឲ្យពុះ
  • ប្រើភ្លើងតិចៗ និងចំណាយពេលប្រមាណ​១៥នាទី (បើចង់បានស៊ុតក្រហមជ័រ​ព្នៅ ប្រើពេលតែ​៨នាទីបានហើយ)
  • ពេលស៊ុតឆ្អិនហើយ ត្រូវដួសដាក់ក្នុងទឹកត្រជាក់ភ្លាមៗ
  • ហើយពេលបក ត្រូវគោះជុំវិញ​ស៊ុត រួច​ច្របាច់ស្រាល នោះ​វានឹងរបកសំបក​ចេញ​ងាយៗ ហើយ​សាច់ស៊ុត​មិនបែកទៀតផង
  • លក្ខណៈពិសេស នៃ ជាតិប្រៃរបស់អំបិល គឺ ជួយ​បិទស្នាម​ប្រេះ​របស់ស៊ុត មិនឲ្យ​សាច់​ស៊ុត​ហៀរ​ចេញ​មកក្រៅ​ ក្នុងពេលស្ងោរ​បាន​។

ដោយ៖ NEA
ប្រភព៖ incredibleegg


  • ស្ងោរស៊ុតយ៉ាងម៉េច ឲ្យ​ស្រួលបក?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:កីឡា
Tags: