ជម្ងឺ​រឹង​សរសៃឈាម

លោកអ្នកប្រាកដជាជ្រាបហើយថា សរសៃឈាមគឺជាសរីរៈផ្នែកខាងក្នុងមួយដែលមានតួនាទីដ៏សំខាន់ណាស់សម្រាប់មនុស្ស។ ចុះប្រសិនជាសរ សៃឈាមមានបញ្ហា ដូចជារឹងសរសៃឈាមវិញ តើនាំឱ្យមានផលប៉ះពាល់យ៉ាងណាទៅដល់មនុស្ស? ការរឹងសរសៃឈាមនេះឧស្សាហ៍កើតមានឡើងទៅលើមនុស្សចាស់ដែលនិយមទទួលទានជាតិប្រៃ និងជាតិខ្លាញ់ច្រើនពេក។ ការរឹងសរសៃឈាមនេះ ប្រសិនជាលោកអ្នកមិនប្រញាប់ប្រ ញាល់មកធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេ អាចបង្កឱ្យមានផលប៉ះពាល់ទៅដល់អាយុជីវិតបាន។ ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ច សម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត លីវ ឈិញ អ្នកឯកទេសព្យាបាលជម្ងឺបេះដូងធ្វើការនៅមជ្ឈមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត នឹងធ្វើការបកស្រាយអំពីជម្ងឺរឹងសរសៃឈាម ដើម្បីឱ្យលោកអ្នកនាងកញ្ញាបានជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។ ជម្ងឺរឹងសរសៃឈាមគឺជាអ្វី?ជម្ងឺរឹងសរសៃឈាមគឺជាកំណបន្ទះខ្លាញ់នៅលើស្រទាប់នៃសរសៃឈាមដែលបណ្ដាលឱ្យ ៖

-សរសៃឈាមឡើងក្រាស់ ហើយនឹងបាត់បង់នូវភាពយឺតរបស់វា
-សរសៃឈាមឡើងរឹង
-បង្កនូវភាពពិការ និងស្លាប់យ៉ាងច្រើនដល់មនុស្សដោយសារការត្បៀត ឬស្ទះសរសៃឈាម។មូលហេតុបង្កជម្ងឺរឹងសរសៃឈាមគេសង្កេតឃើញថាជម្ងឺនេះឧស្សាហ៍កើតមានឡើងលើករណីដូចជា ៖
-មនុស្សចាស់ ឬអ្ន្នកជម្ងឺ
-អ្នកធ្វើការតាមការិយាល័យ
-អ្នកជម្ងឺថប់អារម្មណ៍
-អ្នកជក់បារី
-អ្នកជម្ងឺទឹកនោមផ្អែម
-អ្នកជម្ងឺលើសសម្ពាធឈាម

-អ្នកជម្ងឺលើសជាតិខ្លាញ់។ផលប៉ះពាល់នៃជម្ងឺរឹងសរសៃឈាមការជ្រាបចូលជាតិខ្លាញ់ទៅក្នុងស្រទាប់នៃសរសៃឈាមបង្កឱ្យមានការរួមត្បៀតសរសៃឈាមបន្ដិចម្ដងៗ ដែលការរួមត្បៀតនេះផ្ដល់ផលប៉ះពាល់ដល់មនុស្សពីក្បាលរហូតទៅដល់ចុងជើង។ ការស្ទះសរសៃឈាមទៅដល់ក្បាល និងក បណ្ដាលឱ្យមនុស្ស ពិការមួយចំហៀងខ្លួន និងស្លាប់បាន។ ការស្ទះសរសៃឈាមបេះដូងបង្កឱ្យអ្នកជម្ងឺចុកទ្រូងយ៉ាងខ្លាំង ដែលផ្ដល់នូវអត្រា ស្លាប់ខ្ពស់ និងធ្វើឱ្យសាច់បេះដូងស្លោកបង្កឱ្យមានជម្ងឺខ្សោយបេះដូង។ ផលប៉ះពាល់ទៅលើសរសៃឈាមធំៗ ដូចជាសរសៃឈាមបណ្ដាលឱ្យ មានការស្ទះសរសៃឈាមដែលបង្កឱ្យមានជម្ងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។ការរៀបរាប់ពីគ្រោះថ្នាក់ខាងលើនេះបញ្ជាក់ថា ជម្ងឺសរសៃរឹងឈាមនេះ គឺជាមូលហេតុចម្បងនៃការរឹងសរសៃឈាម។ ទាំងនេះគឺជាមូលហេតុមួយដែលបង្កសេចក្ដីស្លាប់ដល់មនុស្ស។ វិធីការពារជម្ងឺរឹងសរសៃឈាម លោក អ្នកត្រូវស្រាវជ្រាវនូវកត្ដាផ្សេងៗដែលបង្កគ្រោះថ្នាក់ និងត្រូវលុបបំបាត់ឱ្យបាននូវកត្ដាទាំងនេះទៅតាមវិធានការ ដែលអាចធ្វើទៅបានមានដូចជា ៖

-បញ្ឈប់ការជក់បារី
-ត្រូវកាត់បន្ថយការញ៉ាំផ្លែឈើ បន្លែ និងសារធាតុដែលមានជាតិខ្លាញ់ ជាពិសេសសាច់ជ្រូកជាដើម
-ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ដោយគិតពីការដើរយ៉ាងហោចណាស់ធ្វើឱ្យបាន៣ដងក្នុងមួយសប្ដាហ៍ ដោយធ្វើម្ដងត្រូវមានរយៈពេលយ៉ាងតិចបំផុត៣០នាទីឡើងទៅ

-ត្រូវតាមដាននូវសម្ពាធឈាម និងការព្យាបាលឱ្យបានទៀងទាត់ ដូចជាជម្ងឺលើសឈាម ទឹកនោមផ្អែម ជាកត្ដាចម្បង
-ត្រូវតែទទួលទានស្រាក្រហម១ទៅ២កែវក្នុងមួយថ្ងៃ។វិធីព្យាបាលជម្ងឺរឹងសរសៃឈាមលោកអ្នកគួរតែធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ព្រោះការធ្វើលំហាត់ប្រាណគឺជាកត្ដាមួយដ៏សំខាន់ដែលជួយកាត់បន្ថយ នូវជម្ងឺផ្សេងៗបាន ហើយលោកអ្នកគួរតែចៀសវាងនូវទម្លាប់ទទួលទានអាហារដែលមានជាតិប្រៃ និងជាតិខ្លាញ់ច្រើនពេក ព្រោះវាបង្កឱ្យលោកអ្នកអាចកើតជម្ងឺនេះបាន។ដំបូន្មានរបស់អ្នកប្រឹក្សាក្នុងករណីដែលលោកអ្នកមានបញ្ហាជម្ងឺផ្សេងៗ សូមប្រញាប់ប្រញាល់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់ផ្នែកបេះដូង និងសរសៃឈាមឱ្យបានត្រឹមត្រូវ និងសមស្របទៅតាមការពិនិត្យវិភាគឈាម អេកូសរសៃឈាម វាស់ចង្វាក់បេះដូង និងអេកូបេះដូង៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ជម្ងឺ​រឹង​សរសៃឈាម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: