ដំណេក​ជួយ​លាង​សម្អាត​សារជាតិ​ពុល​ចេញពី​ខួរក្បាល

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ពេលវេលាដំណេកគឺជាការចាំបាច់បំផុតជួយឱ្យខួរក្បាលលាងជម្រះចោលនូវ កាកសំណល់សារធាតុពុល ដែលបានកើតមានក្នុងអំឡុងការគិតយ៉ាងលំបាក និងស្មុគស្មាញអស់ពេញមួយថ្ងៃ ។

ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកជឿថា ប្រព័ន្ធបង្ហូរចេញកាកសំណល់ គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាមូលដ្ឋានសម្រាប់ដំណេក ។ការសិក្សាដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្របាន បង្ហាញទៀតថា កោសិកាខួរក្បាលរួញក្នុងអំឡុងពេលដំណេកហើយបានបើកឱ្យមានចន្លោះ គម្លាតរវាងបណ្តាសរសៃប្រសាទ បន្ទាប់មកអនុញ្ញាតឱ្យវត្ថុរាវចូលទៅលាងសម្អាតខួរក្បាល ។ ក្រុមអ្នកស្រាវជ្រាវក៏បានលើកឡើងបន្ថែមទៀតថា ការបរាជ័យលាងជម្រះបណ្តាប្រូតេអ៊ីនពុលខ្លះអាចជាមូលហេតុសំខាន់ បណ្តាលឱ្យមានជំងឺខួរក្បាល ។

ក្រុមការងារស្រាវជ្រាវមកពីសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Rochester ជឿថា កិច្ចការផ្ទះ «homework» អាចជាហេតុផលមួយក្នុងចំណោមហេតុផលចម្បងសម្រាប់ដំណេក ។ វេជ្ជបណ្ឌិត Maiken Nedergaard ដែលជាអ្នកស្រាវជ្រាវបានថ្លែងថា៖ «ខួរក្បាលមានថាមពលកំណត់តិចតួច ហើយវាហាក់ដូចជាថាវាត្រូវតែជ្រើសរើសរវាងការកំណត់មុខងារ២ផ្សេង គ្នា» ។

អំឡុងការពិសោធន៍ដែលធ្វើលើសត្វកណ្តុរពួកអ្នកវិទ្យាសាស្ត្ររក ឃើញថា ប្រព័ន្ធ glymphatic បានធ្វើសកម្មភាពច្រើនលើសពេលធម្មតាដល់ទៅ១០ដងនៅពេលដែលកណ្ដុរ ដេកលក់ ។ បណ្តាកោសិកានៅក្នុងខួរក្បាល កណ្តុរបានរួញអំឡុងពេលដេក ។ ប្រកានេះវាធ្វើឱ្យទំហំ interstitialដែលជាចន្លោះប្រហោង រវាងជាលិកាខួរក្បាលកើនឡើង អនុញ្ញាតឱ្យវត្ថុរាវច្រើនបន្ថែមទៀតចូលទៅលាងសម្អាតសារធាតុពុល ក្នុងខួរក្បាល ។លោកស្រីវេជ្ជបណ្ឌិត Nedergaard បានបន្ថែមថា នេះគឺជាមុខងារសំខាន់មួយសម្រាប់ភាពរស់រានមានជីវិត ប៉ុន្តែវាមិនបានស្តែងចេញថាអាចធ្វើទៅបានខណៈដែលចិត្តបានភ្ញាក់ ដឹងខ្លួន ។ លោកស្រីបានបន្តថា នេះគឺជាការប្រមើលមើលសុទ្ធសាធ ប៉ុន្តែវាមើលទៅហាក់ដូចខួរក្បាលត្រូវបាត់បង់ថាមពលជាច្រើន នៅពេលដែលវត្ថុរាវឆ្លងកាត់ខួរក្បាល ។

ដោយឡែក Neil Stanley វេជ្ជបណ្ឌិតជំនាញផ្នែកដំណេកបានឱ្យដឹងថា នេះគឺជាការសិក្សាដ៏គួរឱ្យចាប់អារម្មណ៍មួយខណៈវាបានបង្ហាញថាដំណេកគឺជាពេលវេលាសម្រាក ចាំបាច់បំផុតក្នុងការបោសសម្អាតសារធាតុពុលចេញពីប្រព័ន្ធសរសៃប្រសាទ ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ដំណេក​ជួយ​លាង​សម្អាត​សារជាតិ​ពុល​ចេញពី​ខួរក្បាល已关闭评论
  • 56 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: