មូលហេតុមួយចំនួនដែលអ្នកមិនគួរដេកផ្ងារទៅខាងស្តាំ

ទីតាំងនៃការគេងគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង ដូចនេះហើយទើបអ្នកស្រាវជ្រាវធ្វើការខិតខំសិក្សា ហើយបានរកឃើញថា អ្នកដែលទទួលទានដំណេកនៅផ្នែកខាងស្តាំគឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះស្ត្រី ដែលមូលហេតុគឺមានដូចខាងក្រោម៖

  • សម្រាប់ស្ត្រីមានផ្ទៃពោះលំហូរឈាមរបស់ទាករគឺបានថយចុះ៖ យោងតាមអ្នកជំនាញបានអោយដឹងថា នៅពេលដែលយើងកំពុងដេកនៅផ្នែកខាងស្ដាំគឺវាបានប៉ះពាល់ទៅដល់សុករបស់ទារក គឺសារធាតុចិញ្ចឹមតែម្តាយបានផ្តល់ទៅអោយកូនក្នុងផ្ទៃគឺវាមិនគ្រប់គ្រាន់នោះទេ។
  • ធ្វើអោយថ្លើមទទួលរងនូវសម្អាធហើយនិងទម្ងន់ ធ្ងន់ជាងការដេកធម្មតាដែលវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពយើង។
  • ចំពោះស្ត្រីដែលដេកនៅផ្នែកខាងស្តាំនេះដែរ នឹងប្រឈមមុខទៅនឹងការរលូតកូន យ៉ាងខ្លាំង ដែលស្ត្រីជាម្តាយនិងមានគ្រោះថ្នាក់បំផុតពីការរលូតកូននេះទ្វេរដង នៅក្នុងអំឡុងឆមាសចុងក្រោយនៃការមានផ្ទៃពោះ ហើយដូច្នេះអ្នកត្រូវជៀសវាងដេកនៅលើផ្នែកខាងស្តាំតាមតែអាចធ្វើបាន។
  • វាមិនត្រឹមតែធ្វើអោយមានការប៉ះពាល់ទៅដល់ ស្ត្រីដែលមានផ្ទៃពោះតែប៉ុននោះទេ តែវាថែមទាំងធ្វើអោយប៉ះពាល់ទៅដល់សុខមាលភាពរបស់មនុស្សយើងទូរទៅផងដែរដែលមានដូចខាងក្រោម៖
  • ធ្វើអោយយើងមានអាការៈក្រហាយនៅទ្រូង
  • អ្នកដែលដេកផ្អៀងខ្លួនទៅឆ្វេងឬទៅស្តាំក៏ដោយ គឺពេលភ្ញាក់មកវិញច្រើនតែមានអាាការៈ ស្ពឹកស្រពន់ដៃ ព្រោះថា លំហូរឈាមរបស់យើងគឺធ្វើការមិនបានល្អទេ នៅពេលដែលយើងដេកផ្អៀង។
  • ធ្វើអោយមានការបញ្ចេញនូវអាស៊ីតក្រពះហួសហេតុដែលបណ្តាលអោយយើងកើតជម្ងឺមហារីកក្រពះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការដែលយើងដេកផ្អៀងទៅស្តាំឬក៏ផ្អៀងទៅខាងឆ្វេងនោះគឺវាមិនអាក្រក់ទាំងអស់នោះទេ តែអ្នកជំនាញបានណែនាំអោយយើងដេកផ្ងារគឺវាល្អបំផុតសម្រាប់សុខភាពរបស់យើង៕

ប្រភព៖ khmerwonder

អ្នកនឹងចូលចិត្ត

  • មូលហេតុមួយចំនួនដែលអ្នកមិនគួរដេកផ្ងារទៅខាងស្តាំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/27  Category:សុខភាព
Tags: