លោក ​ជា​ សុផារ៉ា​ បញ្ជូន​មន្ត្រី​​មួយ​ក្រុម​ ចុះ​ពិនិត្យ​ទី​តាំង​ដី​របស់​លោក ឡោក ​ហ៊ួ​រ ​ក្នុងស្រុក​កៀនស្វាយ

លោក ​ជា​ សុផារ៉ា​ បញ្ជូន​មន្ត្រី​​មួយ​ក្រុម​ ចុះ​ពិនិត្យ​ទី​តាំង​ដី​របស់​លោក ឡោក ​ហ៊ួ​រ ​ក្នុងស្រុក​កៀនស្វាយ



កណ្តាល ៖ បន្ទាប់ពី​បាន​បញ្ចូល​ឈ្មោះ​លោក ​ឡោក ​ហ៊ួ​រ ​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​ដែនដី​រួចមក លោក​រដ្ឋ​មន្ត្រី​ ជា ​សុផារ៉ា ​បាន​ចាត់​បញ្ជូន​គណៈ​កម្ម​ការ ​ដោះស្រាយ​វិវាទ​ដីធ្លី​មួយក្រុម​ រួម​នឹង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ស្រុក​កៀនស្វាយ ​កាល​ព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦​ កន្លង​ទៅ​នេះ ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ​មួយ​កន្លែង​ ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក​កៀន​ស្វាយ​ និង​ស្រុក​ស្អាង​ខេត្តកណ្តាល​ ដែល​គេ​ដឹង​ថា ជា​ដី​របស់​លោក​ឡោក ​ហ៊ួ​រ ​រំលោភបំពាន​យក ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ ​ប្តឹង​ទៅដល់​ក្រសួង។

លោក ប៊ែ​ន ចាន់​សុ​ខែម​រ៉ា អគ្គលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី ​នគរូប​នីយកម្ម ​និង​សំណង់​បាន​ឲ្យ​ដឹង​ថា ​ការ​ចុះ​មកនេះ ​គឺ​ដើម្បី​ពិនិត្យមើល​ទីតាំង​ដី​ទំនាស់ ​របស់​លោក ឡោក ​ហ៊ួ​រ ដែល​ត្រូវ​បាន​ប្រជា​ពលរ​ដ្ឋ​ ប្តឹង​តាមរយៈ​អាជ្ញាធរ​ស្រុក​កៀន​ស្វាយ ​និង​ស្រុក​ស្អាង​ ហើយបាន​បញ្ជូន​ទៅ​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ។ បណ្តឹង​ប្រជាពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ​មាន ​៦​ករណី​ ស្រុក​ស្អាង​១​ករណី។

យោង​តាម​ពាក្យ​បណ្តឹង ដោយ​ផ្អែក​ទៅលើ​ផ្លូវច្បាប់​គឺ​ ទី​១​ចុះ​ពិនិត្យមើល​ជាក់​ស្តែង​ ទីតាំង​ដី​ទំនាស់​ដើម្បី​ ប្រមូល​ផ្តុំ​ឯកសារ ហើយ​អញ្ជើញ​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅ​សួរនាំ​ ធ្វើ​កំណត់​ហេតុ​ម្តង​ទៀត​ដើម្បី​ឲ្យ​ដឹង​ច្បាស់។

លោក ប៊ែ​ន ចាន់​សុ​ខែម​រ៉ា មិន​បញ្ជាក់​ពី​ទំហំ​ផ្ទៃដី​នៅ​ក្នុង​ពាក្យ​បណ្តឹង ​របស់​ប្រជាពលរដ្ឋ​មាន​ប៉ុន្មាន​នោះ​ទេ​ គ្រាន់តែ​ប្រាប់​ថា ខ្លះ​មាន៣០០​ហិកតា ខ្លះ​ទៀត​ជាង១០០​ហិកតា។

ប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ ​ដែល​ទៅ​ចូលរួម​ក្នុង​ក្រុម​គណៈកម្មាធិការ​ក្រសួង​ បាន​អះអាង​ ជា​ជន​រងគ្រោះ​បាន​លើក​ឡើង​ថា ដី​បង្កបង្កើន​ផល​របស់​ពួកគាត់ ដែល​ត្រូវ​លោក​ ឡោក​ ហ៊ួ​រ រំលោភបំពាន​យក​យូរ​ឆ្នាំហើយ​ មិនទាន់​ឃើញ​មាន​អស់​លោក​អាជ្ញាធរ​ថ្នាក់​ណាមួយ​ ដោះ​ស្រាយ​ជូន​ពួកគាត់​ទេ​។ ទោះបី​ថ្នាក់​ស្រុក​ខេត្ត​ចុះ​មក​ពិនិត្យ​ ៣-៤ដង ​ហើយ​ក៏​ដោយ​ បាន​ត្រឹមតែ​ចុះ​មក​ដូច​ដើរ​លំហែ​កាយ​លេង​អញ្ចឹង​ គ្មាន​បាន​ផ្លែផ្កា​អ្វី​ទាំងអស់។ ម្តង​នេះ​ខាង​ក្រសួង​ចុះ​មក​ ពួកគាត់​ជឿជាក់​ថា លោក​រដ្ឋ​មន្ត្រី​ ជា សុផារ៉ា​ នឹង​រក​យុ​ត្តិ​ធម៌​ជូន​រាស្ត្រ​ជាក់​ជាមិនខាន។

ជាពិសេស​សម្តេច​អគ្គ​មហាសេនាបតី​ តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រាកដជា​មិន​ទុក​ឲ្យ​រាស្ត្រ ​រង​ទុក​តទៅទៀត​ដែរ៕

លោក ​ជា​ សុផារ៉ា​ បញ្ជូន​មន្ត្រី​​មួយ​ក្រុម​ ចុះ​ពិនិត្យ​ទី​តាំង​ដី​របស់​លោក ឡោក ​ហ៊ួ​រ ​ក្នុងស្រុក​កៀនស្វាយ លោក ​ជា​ សុផារ៉ា​ បញ្ជូន​មន្ត្រី​​មួយ​ក្រុម​ ចុះ​ពិនិត្យ​ទី​តាំង​ដី​របស់​លោក ឡោក ​ហ៊ួ​រ ​ក្នុងស្រុក​កៀនស្វាយ លោក ​ជា​ សុផារ៉ា​ បញ្ជូន​មន្ត្រី​​មួយ​ក្រុម​ ចុះ​ពិនិត្យ​ទី​តាំង​ដី​របស់​លោក ឡោក ​ហ៊ួ​រ ​ក្នុងស្រុក​កៀនស្វាយ