យក​ត្រាក់ទ័រ​ភ្ជួរស្រែ ​ជាន់​មីន​តោន សល់​ពី​សម័យ​សង្គ្រាម ផ្ទុះបណ្ដាលឲ្យរងរបួសស្រាល

យក​ត្រាក់ទ័រ​ភ្ជួរស្រែ ​ជាន់​មីន​តោន សល់​ពី​សម័យ​សង្គ្រាម ផ្ទុះបណ្ដាលឲ្យរងរបួសស្រាល



ឧ​ត្ត​រ​មានជ័យ ៖ មីនតោន​សល់​ពី​សម័យ​សង្គ្រាម​មួយ​គ្រាប់​ បាន​ផ្ទុះ​ឡើងលើ​ដីស្រែ​មួយកន្លែង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​ភូមិ​បាក់​នឹម សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ខណៈ​ពេល​ម្ចាស់​ស្រែ​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដីស្រែ​នោះ បណ្តាល​ឲ្យ​ផ្ទុះ​ខូច​ត្រាក់ទ័រ​ផ្នែក​ខាងក្រោយ​ នឹង​​ម្ចាស់​ត្រាក់ទ័រ រង​របួស​ស្រាល​ ​មានឈ្មោះ ស៊ឹម សឺត ភេទ​ប្រុស អាយុ​៥៦​ឆ្ នាំ​រស់នៅ​ភូមិសង្កាត់​ខាងលើ​។

តាម​ការ​រៀបរាប់​ពី​ម្ចាស់​ដីស្រែ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ដីស្រែ​កើតហេតុ​នេះ​ ពួកគាត់​បាន​បង្កបង្កើន​ផល ​ជាច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ​ដោយ​ភ្ជួរ​នឹង​គោយន្ត​កន្ត្រៃ ទើបតែ​ឆ្នាំនេះ​ពួកគាត់​បាន​យក​ត្រាក់ទ័រ​ ទៅ​ភ្ជួរ​ក៏​មាន​គ្រោះថ្នាក់​តែ​ម្តង​។ ពេលនេះ​ជនរងគ្រោះ​ជាម្ចាស់ស្រែ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ៕

យក​ត្រាក់ទ័រ​ភ្ជួរស្រែ ​ជាន់​មីន​តោន សល់​ពី​សម័យ​សង្គ្រាម ផ្ទុះបណ្ដាលឲ្យរងរបួសស្រាល យក​ត្រាក់ទ័រ​ភ្ជួរស្រែ ​ជាន់​មីន​តោន សល់​ពី​សម័យ​សង្គ្រាម ផ្ទុះបណ្ដាលឲ្យរងរបួសស្រាល យក​ត្រាក់ទ័រ​ភ្ជួរស្រែ ​ជាន់​មីន​តោន សល់​ពី​សម័យ​សង្គ្រាម ផ្ទុះបណ្ដាលឲ្យរងរបួសស្រាល យក​ត្រាក់ទ័រ​ភ្ជួរស្រែ ​ជាន់​មីន​តោន សល់​ពី​សម័យ​សង្គ្រាម ផ្ទុះបណ្ដាលឲ្យរងរបួសស្រាល