សាំយ៉ុង​ដឹក​ទំនិញ​ ផ្ទុះ​កង់​ក្រឡាប់​ផ្ងារ​ជើង​សំណាង​មិន​មាន​អ្នក​រងរបួស

សាំយ៉ុង​ដឹក​ទំនិញ​ ផ្ទុះ​កង់​ក្រឡាប់​ផ្ងារ​ជើង​សំណាង​មិន​មាន​អ្នក​រងរបួស



ពោធិ៍សាត់ ៖ រថយន្ត​ដឹកទំនិញ​ធុន​ធំ​ប្រភេទ​សាំ​យ៉ុង​មួយ​គ្រឿង​ ផ្ទុះ​កង់​ក្រឡាប់​ផ្ងារ​ជើង​ដេក​លើ​ផ្លូវ​ជាតិ​លេខ​០៥​ច្រងាង​ ចាក់​ទំនិញ​ជះ​ពេញ​ផ្លូវ សំណាង​មិន​បណ្ដោយ​ឲ្យ​នរណាម្នាក់រង​របួស។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​២៥​នាទី​ព្រឹក ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ២០១៦​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ​ខេត្តពោធិ៍សាត់។

លោក​ខៀវ សុខា​ នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ បាន​ឲ្យ​ភ្នាក់ងារ​កម្ពុជាថ្មី​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ធុន​ធំ​ដឹកទំនិញ​ ប្រភេទ​សាំ​យ៉ុង​ទេសចរ​មួយ​គ្រឿង​ពណ៌ស ​ពាក់​ស្លាក់​លេខ​ពោធិ៍សាត់ 2A-0936 ដែល​បើកបរ​ដោយ​ឈ្មោះ ប្រាក់​ សុ​ភ័​ក្រ អាយុ៣៥​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ខ្មែរ​ ឃុំ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ លោក​ក៏​បាន​បន្ត​ថា រថយន្តនេះ​បើកបរ​ក្នុង​ទិសដៅ​ ពី​កើ​តទៅ​លិច ដោយ​ល្បឿន​មធ្យម​ស្រប​ពេល​ដែល ​បើក​មកដល់​ត្រង់​ចំណុច​គីឡូ​ម៉ែត្រ​លេខ​ ១៤៦-១៤៧​ ក្នុង​ភូមិ​សាស្ត្រ​ខាងលើ​ ក៏​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងស្ដាំ​ វេ​ចង្កូត​ចុះឡើង​លើ​ផ្លូវ​ជាតិ​ រួច​ហើយ​ក៏​ក្រឡាប់​ផ្ងារ​ជើង​ ចាក់​ទំនិញ​ពេញ​ផ្លូវ​តែម្ដង សំណាង​ណាស់​ដែល​ក្នុង​ហេតុការណ៍​នេះ ​ពុំ​មាន​នរណា​ម្នាក់គ្រោះថ្នាក់​ គឺ​គ្រាន់តែ​ខូចខាត​រថយន្ត ​នឹង​ទំនិញ​មួយ​ចំនួន​ប៉ុណ្ណោះ។

ក្រោយ​កើតហេតុ​នគរ​បាល​សណ្ដាប់ធ្នាប់​ ស្រុក​ក្រគរ​បាន​ទៅដល់​កន្លែង​កើតហេតុ​ ដោយ​បាន​ជួយ​អន្តរាគមន៍ ​សម្រួល​ចរាចរណ៍​បញ្ចៀស​ការ​គ្រោះថ្នាក់​ទៀត​ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ស្ទូច​ចេញពី​ផ្លូវ ​យក​ទៅ​ជួសជុល​ ដោយ​មន្ត្រី​នគរបាល​ចរាចរណ៍​នោះ​ និយាយ​ថា មូលហេតុ​ដែល​មាន​ឧប្បត្តិហេតុ​នេះ​ គឺ​ដោយសារ​មុន​ពេល​បើកបរ​ តៃកុង​រថយន្ត​មិនបាន​ត្រួតពិនិត្យ​ រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​ដឹកទំនិញ​ធ្ងន់​ទៀត​ ធ្វើ​ឲ្យ​សំបក​កង់​រថយន្ត​នោះ​ សឹក​ស្ដើង​ក៏​ផ្ទុះ​កង់​បែក ​ក្រឡាប់​ផ្ងារ​ជើង​តែម្ដង​ នេះ​សំណាង​ហើយ​ដែល​គ្មាន​នរណា​គ្រោះថ្នាក់ ​ហើយ​លោក​ក៏​សូម​ឲ្យ​អ្នក​បើកបរ​ទាំងឡាយ​ មេត្តា​ត្រួតពិនិត្យ​មុន​ពេល​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ កើតឡើង​នាំ​ឲ្យ​បាត់​បង់ជីវិត ឬរបួស​ខូចខាត​ទ្រព្យសម្បត្តិ​ខ្លួនឯង​ និងអ្នក​ដទៃ៕

សាំយ៉ុង​ដឹក​ទំនិញ​ ផ្ទុះ​កង់​ក្រឡាប់​ផ្ងារ​ជើង​សំណាង​មិន​មាន​អ្នក​រងរបួស សាំយ៉ុង​ដឹក​ទំនិញ​ ផ្ទុះ​កង់​ក្រឡាប់​ផ្ងារ​ជើង​សំណាង​មិន​មាន​អ្នក​រងរបួស សាំយ៉ុង​ដឹក​ទំនិញ​ ផ្ទុះ​កង់​ក្រឡាប់​ផ្ងារ​ជើង​សំណាង​មិន​មាន​អ្នក​រងរបួស សាំយ៉ុង​ដឹក​ទំនិញ​ ផ្ទុះ​កង់​ក្រឡាប់​ផ្ងារ​ជើង​សំណាង​មិន​មាន​អ្នក​រងរបួស