ម្តាយចិត្តខ្មៅម្នាក់បានកប់ទារកទើបកើតទៅ​ក្នុង​រណ្តៅ​ភក់​អស់​រយៈ​ពេល​២៤​ម៉ោង

ប្រទេសប្រេស៊ីល៖ ជាទូទៅមានព័ត៌មានដ៏រន្ធត់ជាច្រើនពីស្ត្រីដែលជាម្តាយបានកប់កូនរបស់ខ្លួនទាំងនៅរស់ដោយខ្វះការទទួលខុស​ត្រូវ និង គ្មាន​ហេតុផល។ ក៏ប៉ុន្តែមានស្ត្រីជាច្រើនមានបំណងចង់មានកូនជារបស់ខ្លួនតែមិនអាចសមតាមបំណង ពួក​គេ​បាន​ត្រឹម​តែ​ស្រមៃ។ ចុះហេតុអ្វីស្ត្រីដែលមានលទ្ធភាពមានកូនហើយនោះ មិចក៏មិនចេះថែរក្សា?

ខាង​ក្រោមនេះជារឿងទារកដែលត្រូវបានជួយសង្គ្រោះដើម្បីរស់បន្ទាប់ពីត្រូវបានគេកប់នៅក្នុង រណ្តៅ​ភក់​មួយ​អស់​រយៈ​ពេល ​24 ម៉ោង។ តើអ្នកមានឆ្ងល់ទេថាតើគាត់ត្រូវបានគេសង្គ្រោះដោយវិធីណា?

បុរសម្នាក់(សុំមិនបញ្ចេញឈ្មោះ)មកពីប្រទេសប្រេស៊ីលបានឃើញស្ត្រីមានផ្ទៃពោះមា្នក់ដែលជាអ្នកជិតខាងរបស់ខ្លួន​ឈ្មោះ​នាង Lucinda Ferreira Guimarres បានចាកចេញពីផ្ទះនៅពេលព្រឹកមួយ។ បន្ទាប់​មក​គាត់​បាន​ឃើញ​នាង​​ត្រលប់​មក​ផ្ទះ​វិញ​នៅ​​ម៉ោង៦ល្ងាច តែគាត់បានសង្កេតឃើញថាពោះរបស់នាងមានសភាពមិនធំដូចកាលពីព្រឹកនោះទេ ហើយ​មាន​ឈាមប្រលាក់ខោអាវនាងថែមទៀតផង។ ដោយមានការសង្ស័យទៅលើអ្នកជិតខាងនេះ គាត់​បាន​ព្យាយាម​ដើរ​ស្វែង​រក​ទារកនៅតំបន់ជិតៗនោះ ប៉ុន្តែមេឃចាប់ផ្តើមងងឹតទៅហើយ អញ្ចឹង​ហើយ​គាត់​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រក​ហើយ​ត្រូវ​សម្រេច​ចិត្ត​បន្តនៅព្រឹកស្អែកទៀត។

ព្រឹកបន្ទាប់គាត់បានរកឃើញទារកនោះហើយនៅប្រហែល ៣០០យ៉ាតពីផ្ទះនាង Lucinda។ ទារក​នេះ​ត្រូវ​បាន​កប់​នៅ​ក្នុង​រណ្តៅ​ភក់និងត្រូវបានហ៊ុំព័ទ្ធដោយសត្វរុយ។

ដោយគិតថាទារកនេះបានស្លាប់ទៅហើយដោយទារកនេះមិនកំរើកអីបន្តិចសោះគាត់ក៏ទូរស័ព្ទទៅសមត្ថកិច្ចប្រចាំ​តំបន់​ដើម្បី​ជួយ​អន្តរាគមន៏។ នៅពេលដែលសមត្ថកិច្ចមកដល់ ពួកគេ​បាន​យក​ទារក​នេះ​ចេញ​យ៉ាង​ប្រុង​ប្រយ័ត្ន​ហើយ​ក៏​ជា​ពេល​ដែល​ពួកគេបានដឹងថាទារកនោះគ្រាន់តែកំពុងដេកលក់តែប៉ុណ្ណោះ។

ស្ត្រីដែលជាម្តាយរបស់ទារកនេះត្រូវបានចាប់ខ្លួនទៅលើករណីកប់កូនប្រុសខ្លួនឯងទាំងរស់ ហើយ​ទារក​នេះ​ត្រូវ​បាន​ឪពុក​របស់​គេយកទៅចិញ្ចឹមផងដែរ។

    ភ្លាមនោះពួកគេបានលាងសម្អាតភាពកខ្វក់ដែលបានគ្របដណ្តប់ទារកនិងបានត្រួតពិនិត្យភ្លាមៗដោយគ្រូពេទ្យ​ប្រសិន​បើ​ទារក​នេះ​ត្រូវការការព្យាបាលណាមួយរឺអត់។ តែ​អ្វី​ដែល​ល្អ​នោះ​គឺ​ថា​ទារក​មាន​សុខភាព​ធម្មតា​ទោះ​បី​ជា​ត្រូវ​បាន​កប់​ក្នុង​ភក់​អស់​រយៈ​ពេល ២៤ ម៉ោងហើយក៏ដោយ។

ប្រភព៖ 


  • ម្តាយចិត្តខ្មៅម្នាក់បានកប់ទារកទើបកើតទៅ​ក្នុង​រណ្តៅ​ភក់​អស់​រយៈ​ពេល​២៤​ម៉ោង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:កំសាន្ត
Tags: