អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​រិះគន់​រដ្ឋាភិបាល​ជុំវិញ​ករណី​វាយ​ដំលើ​​​​តំណាងរាស្ត្រ

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពីម្សិលមិញបានឲ្យដឹងថា ការសើុបអង្កេត និងការបើកសវនាការបន្ទាប់ពីការវាយដំដ៏ហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប ដោយ សមាជិកកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំមុនសុទ្ធតែ “ការព្យាយាមបិទបាំងច្បាស់ក្រឡែត”។ របាយការណ៍ដែលមានចំណងជើងថា “អូសហើយវាយ៖ តួនាទីរបស់រដ្ឋាភិបាលកម្ពុជាក្នុងការវាយប្រហារខែតុលាឆ្នាំ២០១៥លើអ្នកនយោបាយគណបក្សប្រឆាំង” លើកឡើងថា អង្គរក្សបីនាក់ដែលត្រូវបានចោទប្រកាន់ ពាក់ព័ន្ធការវាយដំលើលោក ញ៉យចំរើន និងលោក គង់ សភា តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិនៅខាងក្រៅរដ្ឋសភាមិនបានធ្វើឡើងតែម្នាក់ឯងនោះទេ។ សាលក្រមនៅក្នុងរឿងក្តីរបស់ពួកគេនឹងត្រូវប្រកាសនៅថ្ងៃនេះ។ ដោយសំដៅដល់ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ស៊ុត វណ្ណី អាយុ៤៥ឆ្នាំ លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើង ក្នុងសេចក្តី ថ្លែងការណ៍ថា “ការចោទប្រកាន់លើសមាជិកកងអង្គរក្សទាំងបីនាក់ចំពោះការវាយដំដ៏ឃោរឃៅ និងហិង្សា គ្រាន់តែជា ការដោះស្រាយផ្នែកដ៏តូចនៃបញ្ហាតាមរយៈការចាប់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធឲ្យទទួលខុសត្រូវតែប៉ុណ្ណោះ”។ លោកបានមានប្រសាសន៍ថា “ការចោទប្រកាន់មនុស្សតែបីនាក់ ស្របពេលមានការរារាំងការសើុបអង្កេតលើអ្នករៀបចំផែនការ និងអ្នកចូលរួមក្នុងការវាយប្រហារបង្ហាញពីការព្យាយាមបិទបាំងច្បាស់ក្រឡែតរបស់រដ្ឋាភិបាល និងតុលាការ។ទំហំមានកម្រិតនៃសវនាការ មានន័យថា ភ័ស្តុតាងអំពីការជាប់ពាក់ព័ន្ធដែលអាចមានរបស់ឥស្សរជននយោបាយជាន់ខ្ពស់ និងមន្ត្រីយោធាកំពុងត្រូវបានគេធ្វើមិនដឹងមិនឮ”។ យោងតាមមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ដែលនិយាយទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងលក្ខខណ្ឌអនាមិកបានឲ្យដឹងថា ការវាយដំនេះបានកើតមានឡើង បន្ទាប់ពីលោក ហ៊ុន សែន បានកំណត់ឱសានវាទនៅចុងខែតុលាឆ្នាំ២០១៥ ឲ្យគណបក្សសង្គ្រោះជាតិបញ្ឈប់សកម្មភាពដែលចាត់ទុកថា ជាការបង្កហេតុ រួមទាំងការតវ៉ាដោយសន្តិវិធីផង។ ដោយលើកឡើងពី “ប្រភពផ្ទៃក្នុងរបស់រដ្ឋាភិបាល” របាយការណ៍នេះបន្តថា នៅពេលគណបក្សសង្គ្រោះជាតិបន្តសកម្មភាពបែបនេះលោកនាយករដ្ឋមន្ត្រីបាន “សម្រេចយ៉ាងសម្ងាត់ឲ្យចាត់វិធានការលើគណបក្ស សង្គ្រោះជាតិ ដោយការដកលោក កឹម សុខា អនុប្រធានគណបក្ស និងជាអនុប្រធានទី១រដ្ឋសភា”។ របាយការណ៍នេះបន្តទៀតថា នៅព្រឹកថ្ងៃទី២៦ខែតុលា […]

The post អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​រិះគន់​រដ្ឋាភិបាល​ជុំវិញ​ករណី​វាយ​ដំលើ​​​​តំណាងរាស្ត្រ appeared first on The Cambodia Daily.