កត្តាអ្វី ធ្វើឲ្យបុរសឆាប់ចេញ ទឹកកាម? ចង់ព្យាបាល? នេះជាដំណោះស្រាយ ដើម្បីអោយដៃគូពេញចិត្ត

(សុខភាពផ្លូវភេទ)៖ ការបាញ់ទឹកកាមលឿនពេកគឺជាបញ្ហាមួយដែលច្រើនតែកើតជាញឹកញាប់ទៅលើ មនុស្សប្រុសជាច្រើន ក្នុងនោះមានមនុស្សប្រុសប្រមាណ ៣០ ទៅ ៤០%ដែលមានបញ្ហានេះកើតឡើងម្តងម្កាលក្នុងជីវិតរបស់ពួកគេ ។ ការបាញ់ទឹកកាមលឿនពេកអាចទៅជាការសាំចិត្ត ឬអាម៉ាសមុខ។ សំរាប់មនុស្សប្រុសខ្លះ ទៀត ការអាម៉ាសមុខទៅលើការបាញ់ទឹកកាមលឿនពេកអាចធ្វើអោយកើតបញ្ហា ជាមួយនឹងភាពស្និទ្ធស្នាល និងបែកបាក់ចំនងមិត្តភាព។
តើការបាញ់ទឹកកាមលឿនពេកបណ្តាលមកពីមូលហេតុអ្វីខ្លះ?

កត្តាអ្វី ធ្វើឲ្យបុរសឆាប់ចេញ ទឹកកាម? ចង់ព្យាបាល? នេះជាដំណោះស្រាយ ដើម្បីអោយដៃគូពេញចិត្ត

កត្តាផ្លូវអារម្មណ៍ និងផ្លូវកាយមួយចំនួនអាចវិវិត្តន៍ទៅជាបាញ់ទឹកកាមលឿនពេកបាន ។ វាប្រហែលជាកើតឡើងនៅពេលដែលមនុស្សប្រុសម្នាក់នោះមានការរំភើប ភ្ញោចអារម្មណ៍ភេទខ្លាំងពេក ការភ័យខ្លាច ឬមិនមានអារម្មណ៍ល្អទៅលើដៃគូររួមភេទថ្មីរបស់ខ្លួន។ មូលហេតុផ្សេងៗទៀតដែលច្រើនតែកើតមានដូចជា៖

•    ការថប់អារម្មណ៍ក្នុងពេលរួមភេទ
•    មានអារម្មណ៍ថាមានកំហុស
•    បាក់ទឹកចិត្ត
•    ស្ត្រេស(Stress)
•    ទំនាក់ទំនងមានបញ្ហា

កត្តាអ្វី ធ្វើឲ្យបុរសឆាប់ចេញ ទឹកកាម? ចង់ព្យាបាល? នេះជាដំណោះស្រាយ ដើម្បីអោយដៃគូពេញចិត្ត

តើការបាញ់ទឹកកាមលឿនពេកត្រូវព្យាបាល និងដោះស្រាយយ៉ាងដូចម្តេចទៅ?

ការបាញ់ទឹកកាមលឿនពេកភាគច្រើនវានឹងជាវិញដោយឯងៗដោយមិនបាច់ ទាមទារការព្យាបាលអ្វីទេ ។  យើងមានវិធីសាស្ត្រជាច្រើនក្នុងការធ្វើអោយអ្នកកុំអោយឆាប់ចេញ ទឹកកាមពេកក្នុងពេលរួមភេទ ៖

១. វិធីសាស្ត្រអាកប្បកិរិយា៖

វិធីមួយមួយប្រភេទនេះគឺមានប្រយោជន៍សំរាប់ច្រើនជាង ៩៥% ទៅលើមនុស្សប្រុសណាដែលមានការឆាប់ចេញទឹកកាមពេក ។ ការព្យបាលប្រភេទនេះ អ្នកត្រូវតែវឹកហាត់គ្រប់គ្រងការបាញ់ទឹកកាមរបស់អ្នកដោយខ្លួនឯង ឬជាមួយដៃគូ។

•  វិធីចាប់ផ្តើម និងបញ្ឈប់៖ អ្នក ឬដៃគូរបស់អ្នកនឹងនឹងត្រូវភ្ញោចលិង្គរបស់អ្នករហូតដល់រូប អ្នកមានអារម្មណ៍ថាអ្នកប្រហែលជាជិតចេញទឹកកាមហើយ ។ បន្ទាប់មកត្រូវបញ្ឈប់ការ ភ្ញោចនេះរយៈពេលប្រមាណ ៣០វិនាទីសិន ។ នៅពេលមួយអ្នកដែលបានត្រលប់មករកភាពដើមវិញដោយសារការភ្ញោចជា លើកដំបូង ចូរធ្វើការភ្ញោចបែបនេះដដែលម្តងទៀត ។ ដំនើរការមួយនេះត្រូវតែធ្វើចុះឡើងៗ ៣ ទៅ៤ដងមុនពេលអ្នកអនុញ្ញាតអោយខ្លួនរបស់អ្នកទទួលបានចំនុចកំពូល ។

កត្តាអ្វី ធ្វើឲ្យបុរសឆាប់ចេញ ទឹកកាម? ចង់ព្យាបាល? នេះជាដំណោះស្រាយ ដើម្បីអោយដៃគូពេញចិត្ត

•   វិធីច្របាច់៖ អាចមានប្រសិទ្ធភាពដូចគ្នានឹងវិធីខាងលើដែរ ។ នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកប្រហែលជានឹងត្រូវបាញ់ទឹកកាមចេញ ហើយ អ្នក ឬដៃគូររបស់អ្នកត្រូវតែច្របាច់ក្បាលលិង្គរបស់អ្នកថ្នមៗរយៈពេល ៣០វិនាទីសិន។ អ្នកត្រូវធ្វើដូច្នេះម្តងហើយម្តងទៀតជាច្រើនដងមុនពេលដែលអ្នក អនុញ្ញាតអោយខ្លួនរបស់អ្នក ទទួលបាននូចចំនុចកំពូល ។

លើសពីនេះទៅទៀត ការប្រើវិធីសាស្ត្រអាកប្បកិរិយា អ្នកប្រហែលជាចង់ព្យាយាមគិតអំពីការមិនផ្ចង់ស្មារតី ។ ឧទាហរណ៍ថា ខណៈពេលដែលអ្នកកំពុងភ្ញោចក្នុងការរួមភេទ ចូរអ្នកគិតអំពីឈ្មោះកីឡាករម្នាក់ដែលអ្នកចូលចិត្ត ។

កត្តាអ្វី ធ្វើឲ្យបុរសឆាប់ចេញ ទឹកកាម? ចង់ព្យាបាល? នេះជាដំណោះស្រាយ ដើម្បីអោយដៃគូពេញចិត្ត

២. ជំនួយខាងសាតិអារម្មណ៍៖

ភាពថប់អារម្មណ៍ ការបាក់ទឹកចិត្ត និងបញ្ហាក្នុងអារម្មណ៍ផ្សេងៗទៀតអាចនឹងធ្វើអោយមានការបាច់ទឹកកាម លឿនជាងធម្មតា ។ ចំពោះបញ្ហាទាំងនេះ ការទៅជួបពិគ្រោះ និងសុំជំនួយពីអ្នកឯកទេសខាងចិត្តសាស្ត្រ វិកលវិទ្យា ឬអ្នកព្យាបាលខាងការរួមភេទប្រហែលជាមានប្រយោជន៍សំរាប់អ្នក ។ ការដែលត្រូវព្យាបាលទាំងពីរអ្នក ក៏ប្រហែលជាប្រការមួយអាចជួយបានដែរប្រសិនបើបញ្ហាទំនាក់ទំនងរបស់ អ្នកទាំងពីរធ្វើអោយមានការចេញទឹកកាមលឿនពេ

 ៣. រួមភេទឲ្យបានច្រើនដង៖

ពាក្យចាស់ និយាយថា កាន់តែ ហាត់ កាន់តែ ពូកែ ។ គ្មាន អ្វី ដែល អាច ធ្វើ ឲ្យ បុរស ម្នាក់ អាច គ្រប់គ្រង សិល្បៈ នៃ ការ      ពន្យារពេល ចេញ ទឹកកាម ជាង ការ រួមភេទ ឲ្យបាន ច្រើនដង នោះទេ ។ ជាពិសេស បើសិនជា មូលហេតុ របស់ វា ជាការ ថប់ អារម្មណ៍ វិញ នោះ ការប្រឈមមុខ នឹង ភាពភ័យខ្លាច បែបនេះ ជា ទៀងទាត់ នឹង អាច ជួយ ឲ្យ អ្នក យកឈ្នះ បញ្ហា បាន យ៉ាង មាន ប្រសិទ្ធភាព ។

៤. ដកដង្ហើម ជ្រៅៗ៖

ហេតុផល មួយ ដែល អ្នកឆាប់ ឈានដល់ ចំណុចកំពូល ពេក នោះគឺ ការភ័យខ្លាចហេតុដូច្នេះ ហើយទើប គេ ទាមទារ ឲ្យ អ្នកប្រើ ពេល ដកដង្ហើម ជ្រៅៗ ក្នុងពេល រួមភេទដើម្បី ពន្យារពេល ការចេញ ទឹកកាម ។ការដកដង្ហើម ជ្រៅៗអាច ធ្វើឡើង តាមរយៈការដកដង្ហើម ចូល តា ម ច្រមុះហើយ ទប់ រយៈពេល៣វិនាទីហើយ ដក ដង្ហើមចេញ វិញ តាម មាត់ ។ចូរ ធ្វើបែបនេះមុនពេល ចាប់ផ្តើម សកម្មភាព លើ គ្រែឬ កំពុង តែ ចាប់ផ្តើម សកម្មភាព ៕

កត្តាអ្វី ធ្វើឲ្យបុរសឆាប់ចេញ ទឹកកាម? ចង់ព្យាបាល? នេះជាដំណោះស្រាយ ដើម្បីអោយដៃគូពេញចិត្ត

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • កត្តាអ្វី ធ្វើឲ្យបុរសឆាប់ចេញ ទឹកកាម? ចង់ព្យាបាល? នេះជាដំណោះស្រាយ ដើម្បីអោយដៃគូពេញចិត្ត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:សុខភាព
Tags: