រោគសញ្ញា​មហារីក​មាត់ដែល​អ្នក​គួរស្វែងយល់

ជំងឺមហារីកសំដៅទៅលើការមិនអាចគ្រប់គ្រងការលូតលាស់កោសិកានិងធ្វើឲ្យខូតខាតដល់ជាលិកានៅជុំវិញនោះ។ ជំងឺមហារីកមាត់លេចឡើង ខណៈពេលដែលអ្នកចេះតែឈឺនិងដំបៅក្នុងមាត់ ហើយមិនបាត់ទៅវិញទាល់តែសោះ។

ជំងឺមហារីកមាត់រាប់បញ្ចូលទាំងបបូរមាត់ អណ្តាត ថ្ពាល់ ជញ្ជាំងក្នុងមាត់ បំពង់ក … ដែលវាអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នក ប្រសិនបើធ្វើរោគវិនិច្ឆ័យ មិនបានទាន់ពេលវេលា។

រោគសញ្ញា
-ហើម ឬឡើងតឹងកូនកណ្តុរ
-ឡើងក្រហម កន្ទួល ឬដុំខ្ទុះ នៅលើបបូរមាត់ អញ្ចាញធ្មេញ ឬផ្នែកផ្សេងៗនៅក្នុងមាត់
-ឡើងពងបែកសៗ ឬក្រហម នៅក្នុងមាត់
-ចេះតែឈាមក្នុងមាត់ ដោយមិនដឹងមូលហេតុ
-តឹង ឬស្ពឹកមាត់
-លែងឃ្លានអាហារ ឬញ៉ាំអាហារមិនឆ្ងាញ់
-ឈឺមាត់ មុខ និងនៅជុំវិញក មិនបាត់ក្នុងរយៈពេល ២ អាទិត្យ
-ពិបាកលេបចំណីអាហារ
-ពិបាកនិយាយ ឬធ្វើចលនាមាត់
-ឈឺបំពង់កខ្លាំង ហើយប្តូរសំឡេង
-ឈឺត្រចៀក
-ស្រក់គីឡូ។

ប្រសិនបើមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមប្រញាប់ទៅជួបទន្តពេទ្យនិងគ្រូពេទ្យជំនាញជាបន្ទាន់ដោយមិនត្រូវរង់ចាំឡើយ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • រោគសញ្ញា​មហារីក​មាត់ដែល​អ្នក​គួរស្វែងយល់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:សុខភាព
Tags: