តើអ្នកបោះ ស្លឹកផ្កាខាត់ណា ចោលមែនទេ?​ ខាងក្រោមនេះជាអ្វីដែលអ្នក មិនធ្លាប់ដឹង

រាល់ពេលដែលអ្នកយកផ្កាខាត់ណាទៅធ្វើជាម្ហូប តើអ្នកបោះស្លឹកវាចោលមែនទេ? នេះជាកំហុសមួយដែលអ្នកគួរតែកែប្រែ ព្រោះថាស្លឹកវាមានអត្ថប្រយោជន៍ចំពោះសុខភាពដ៏អស្ចារ្យ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៤ របស់វា៖

១. សំបូរទៅដោយជាតិកាល់ស្យូម
អ្នកជំនាញខាងផ្នែកអាហារូបត្ថមក្ភបានណែនាំថាស្លឹកផ្កាខាត់ណាគឺជាប្រភពមួយដែលសំបូរបែបនេះជាតិកាល់ស្យូម។ ស្លឹកផ្កាខាត់ណា ១០០ក្រាមនឹងផ្តល់ជាតិកាល់ស្យូមប្រមាណជា ៦០០ក្រាម។

២. ជាតិដែក
ស្លឹកផ្កាខាត់ណា ៥០gm ផ្តល់ជាតិដែកប្រមាណជា ២០mg ដែលច្រើនជាងតំរូវការជាប្រចាំថ្ងៃនៃជាតិដែក (តំរូវការជាប្រចាំត្រឹម ១៥mg ក្នុងមួយថ្ងៃ) នេះជាការផ្តល់ការណែនាំដោយលោកវេជ្ជបណ្ឌិត Swati Dave អ្នកជំនាញខាងផ្នែកអាហារូបត្ថម្ភ និងចំណីអាហារ។

៣. ប្រូតេអ៊ីន
តើអ្នកដឹងទេស្លឹកផ្កាខាត់ណាផ្ទុកទៅដោយប្រូតេអ៊ិន និង អាស៊ីតអាមីណូ? ដូច្នេះរាល់លើកពេលដែលអ្នកយកផ្កាខាត់ណាធ្វើជាម្ហូបនោះ សូមកុំចោលស្លឹករបស់វា។

៤. វីតាមីន C
ជាចុងក្រោយនោះគឺវីតាមីន C។ វីតាមីន C មិនមែនមានតែក្នុងផ្លែក្រូចប៉ុណ្ណោះទេ សូម្បីតែស្លឹកផ្កាខាត់ណាក៏អាចផ្តល់ជាតិវីតាមីន C ដល់អ្នកផងដែរ៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • តើអ្នកបោះ ស្លឹកផ្កាខាត់ណា ចោលមែនទេ?​ ខាងក្រោមនេះជាអ្វីដែលអ្នក មិនធ្លាប់ដឹង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:សុខភាព
Tags: