វិធីធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

តើប្រិយមិត្តចង់ដឹងពីវិធីធ្វើនំប៉័ងសាច់ដែលងាយស្រួលធ្វើហើយឆាប់បានញាំទេ? វាមិនមានគ្រឿងផ្សំអ្វីច្រើនទេ ហើយវិធីធ្វើក៏ងាយៗដែរ សូមអនុវត្តជាមួយ មង្គលការ ទាំងអស់គ្នាដូចខាងក្រោមៈ

+ គ្រឿងផ្សំ៖

– នំប៉័ង ៣ដើម

– ត្រីខ ១កំប៉ុង (កំដៅហើយសង្កត់សាច់ត្រីឲ្យបែក)

– សាច់ជ្រូកបីជាន់ ២ខាំ ស្ងោរឆ្អិនហាន់ស្តើងៗ

– ជ្រក់ល្ហុង ១ចាន

– ជីរណា ឬជីស្លឹកវែង ១០សន្លឹក

– ត្រសក់ ៣ផ្លែ ចិតជាចំណិតវែងៗប៉ុនកូនដៃ

– សាច់ប៉ាត់តេ ១ដុំ ចិតជាចំណិតវែងៗប៉ុនកូនដៃ

– ម្ទេស (បើចូលចិត្ត)

+ វិធីធ្វើ៖

. មុនដំបូងបើចង់ឲ្យនំប៉័ងសាច់មានរស់ជាតិកាន់តែឆ្ងាញ់ត្រូវយកវាទៅអាំងឲ្យស្រួយសិន។

. បន្ទាប់មកយកកូនកាំបិតពុះវាពីលើចុះក្រោមរួចហែក ប៉ុន្តែកុំឲ្យដាច់ជាពីរ។

. ដួសត្រីខដាក់ចូលវាចឲ្យសព្វ បន្ទាប់មកទៀតដាក់សាច់ជ្រូក, សាច់ប៉ាត់តេ, ត្រសក់, ជីស្លឹកវែង និងជ្រក់ជាការស្រេច។ តែប៉ុណ្ណឹងអ្នកនឹងទទួលអាហារដែលមានឳរសជាតិឈ្ងុញឆ្ងាញ់សម្រាប់គ្រួសាររបស់អ្នក៕

ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត

  • វិធីធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់已关闭评论
  • 49 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:ចំនេះដឹង
Tags: