ធ្លាយ​ដំណឹង​ថា​ក្លឹប​ Man Utd ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​លោក​ Jose Morinho

លោក​ Jose Mourinho ដែល​ទើប​ត្រូវ​បាន​ក្លឹប​ Chelsea បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​សប្ដាហ៍​មុន​ ពេល​នេះ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​រាយការណ៍​ថា​លោក​បាន​ចុះ​កុងត្រា​ដើម្បី​ចូល​មកដឹកនាំ​ក្លឹប​ Manchester United ពេល​លោក​ Luis van Gaal ចាកចេញ ។

ខណៈ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ពី​អេស្ប៉ាញ  បាន​បញ្ជាក់​ថា​ថ្វី​ត្បិត​តែ​មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ណា​មួយ​ប៉ុន្តែ​តាម​រយៈ​ប្រភព​ជិតស្និទ្ធ​របស់​លោក​ Jose Morinho បាន​ឲ្យ​ដឹង​ថា​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​ព្រមព្រៀង​ជាមួយ​ក្លឹប​ Man Utd រួច​ទៅ​ហើយ​ ដោយ​បាន​ចុះ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ​ដើម្បី​ចូល​ដឹកនាំ​ក្លឹប​ដ៏​ធំ​នៅ​អង់គ្លេស​មួយ​នេះ​ ។

គួរ​បញ្ជាក់​ថា​លោក​ Mourinho ក៏​ធ្លាប់​ជា​បេក្ខភាព​មួយ​ដែល​អតីត​គ្រូ​បង្វឹក​ដ៏​ល្អ​របស់​ក្លឹប​ Man Utd គឺ​លោក​ Sir Alex Ferguson ចង់​ឲ្យ​មក​ដឹកនាំ​ក្លឹប​ Man Utd បន្ត​ក្រោយ​ពី​គាត់​ចូល​និវត្តន៍​ផង​ដែរ​ តែ​កាល​នោះ​លោក​ Mourinho កំពុង​ពេញ​ចិត្ត​ក្នុង​ការ​ដឹកនាំ​ក្លឹប​ Real Madrid ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ធ្លាយ​ដំណឹង​ថា​ក្លឹប​ Man Utd ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ​លោក​ Jose Morinho已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:បច្ចេកវិទ្យា
Tags: