​ម្សិល​មិញ​ ជើង​ខ្លាំង​​កម្ពុជា​​​៧​​នាក់​វ៉ៃ​នៅ​​ទឹក​ដី​ថៃ​ ឈ្នះ​តែ​ម្នាក់គត់​

អ្នក​ប្រដាល់​កម្ពុជា​៧​នាក់​បាន​ឆ្លង​ដែន​ទៅ​អង្រួន​សង្វៀន​នៅ​លើ​ទឹក​ដី​ថៃ​កាល​ពី​ម្សិល​មិញ​​នៅ​ពីរ​សង្វៀន​ផ្សេង​គ្នា​បាន​រង​បរាជ័យ​រហូត​ដល់​៦​នាក់​ ប៉ុន្តែ​ទទួល​បាន​ជ័យជម្នះ​ម្នាក់​សម្រាប់​ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

 

សង្វៀន​ប្រដាល់​​អន្តរជាតិ SA-NGAM Asean Fight ​នៅ​ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ​ មាន​កីឡាករ​កម្ពុជា​៥​នាក់​ជួប​នឹង​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ​ថៃ​​ក្នុង​នោះ​​ចាញ់​៤​ និង​ឈ្នះ​១។ អ្នក​ប្រដាល់​វ័យ​ក្មេង​ ហ៊ឹម សេរី​, ជើង​ខ្លាំង​លេង​កម្ពស់​ អ៊ុង វីរៈ​ និង​​អ្នក​ប្រដាល់​ជា​ពិធីករ​ ឡុង សុវណ្ណឌឿន​បាន​​ទទួល​រង​បរាជ័យ​ដោយ​ពិន្ទុ​ ខណៈ​​អ្នក​ប្រដាល់​ចិត្ត​សឿង សារឿន ចាន់​ ចាញ់​សន្លប់។ ទោះ​ជា​យ៉ាង​ណា​ អ្នក​លេង​កណ្តាប់​ដៃ​ឥត​មេត្តា​ ម៉ឺន សុភា បាន​ផ្តួល​ជើង​ខ្លាំង​ថៃ​​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។

 

​ម្សិល​មិញ​ ជើង​ខ្លាំង​​កម្ពុជា​​​៧​​នាក់​វ៉ៃ​នៅ​​ទឹក​ដី​ថៃ​ ឈ្នះ​តែ​ម្នាក់គត់​

 

​ម្សិល​មិញ​ ជើង​ខ្លាំង​​កម្ពុជា​​​៧​​នាក់​វ៉ៃ​នៅ​​ទឹក​ដី​ថៃ​ ឈ្នះ​តែ​ម្នាក់គត់​ខុន ស៊ីចាន់  ចាញ់​ម្ចាស់​ផ្ទះ​ថៃ​​ Yodsanan Sityodthong

 

ចំណែក​នៅ​សង្វៀន​ក្នុង​ទ្រុង​ The Kingdom of Champion របស់​ស្ថាប័ន​ល្បី​ ONE Championship អ្នក​ប្រដាល់​វ័យ​ក្មេង​កម្ពុជា​២​រូប​​បាន​បរាជ័យ​ដោយ​សន្លប់​ទាំង​ពីរ។ ​អ្នក​លេង​គុន​ខ្មែរ​ធ្លាប់​ប្រឡូក​ក្នុង​ទ្រុង​ ខុន ស៊ីចាន់ ត្រូវ​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​Yodsanan Sityodthong ​ផ្តួល​ឲ្យ​សន្លប់​​នៅ​នាទី​ ៣:៤៤​ នៃ​ទឹក​ទី១។

​អ្នក​​​​លេង​ក្នុង​ទ្រុង​រហស្សនាម​ Kev Hemmorlor ដែល​ឈ្មោះ ឌូ ម៉េង​របស់​កម្ពុជា​ត្រូវ​បាន​អ្នក​ប្រដាល់​ថៃ​ Kritsada Konsrichai ផ្តួល​​ត្រឹម​នាទី​១:៥៨​នៃ​ទឹក​ទី​១។ កីឡាករ​កម្ពុជា​រូប​នេះ​ជា​កូន​សិស្ស​របស់​​ជើង​ខ្លាំង​ ចាន់ រតនា។

 

​ម្សិល​មិញ​ ជើង​ខ្លាំង​​កម្ពុជា​​​៧​​នាក់​វ៉ៃ​នៅ​​ទឹក​ដី​ថៃ​ ឈ្នះ​តែ​ម្នាក់គត់​

 

​ម្សិល​មិញ​ ជើង​ខ្លាំង​​កម្ពុជា​​​៧​​នាក់​វ៉ៃ​នៅ​​ទឹក​ដី​ថៃ​ ឈ្នះ​តែ​ម្នាក់គត់​ឌូ ម៉េង​ និង Kritsada Konsrichai

 

សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ​ក្នុង​ទ្រុង​​ The Kingdom of Champion ​នៅ​ប្រទេស​ថៃ​កាល​ពី​យប់​មិញ​នេះ​ ម្ចាស់​ខ្សែ​ក្រវាត់​ Dejdamrong Sor Amnuaysirichoke ដែល​ជា​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​បាន​បាត់​បង់​ខ្សែ​ក្រវាត់​​​ បន្ទាប់​ពី​ត្រូវ​អ្នក​ដណ្តើម​ Yoshitaka Naito ​ផ្តួល​​តាម​រយៈ​ការ​ទះ​ដៃ​ចុះ​ចាញ់​នី​ក្នុង​ទឹក​ទី​៤៕

 

​ម្សិល​មិញ​ ជើង​ខ្លាំង​​កម្ពុជា​​​៧​​នាក់​វ៉ៃ​នៅ​​ទឹក​ដី​ថៃ​ ឈ្នះ​តែ​ម្នាក់គត់​ Yoshitaka Naito (ឆ្វេង) ​ និង Dejdamrong Sor Amnuaysirichoke (ស្តាំ) ​

 

អត្ថបទ៖ ជាន ចាន់រ៉ា
រូបថត៖ ONE Championship