Huawei ឈាន​មួយ​ជំហាន​តាម​Apple មុន​Samsung

មក​ទល់​ពេល​នេះ​សេវា​ថ្មី​របស់​Apple គឺ​Apple Music បាន​ឈាន​ចូល​ក្នុង​វិស័យ​ចម្រៀង​មិន​ទាន់​បាន​មួយ​ឆ្នាំ​នៅ​ឡើយ​ទេ​។​ការ​បោះ​ជំហាន​ចូល​របស់​Apple បាន​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ទេ​ហើយ​ពេល​នេះ​Apple Music បាន​ក្លាយ​ជា​គូរ​ប្រកួត​ប្រជែង​ជាមួយ​Spotify ដែល​ជា​សេវា​តន្រ្តី​អនឡាញ​ដ៏​ធំ​និង​ជោគ​​ជ័យ​ផង​ដែរ។​Apple Music ចាប់​ផ្ដើម​ឡើង​ជាមួយ​រឿង​រ៉ាវ​​រកាំរកូស​ជា​ច្រើន​​រហូត​មក​ដល់​ពេល​នេះ​វា​ក៏​​មាន​សញ្ញា​ជោគ​ជ័យ​ដែរ​រហូត​ដល់​ពង្រីក​សេវា​របស់​វា​នៅ​លើ​Android ទៀត​ផង។​ស្រាប់​តែ​ពេល​នេះ​​​ក្រុម​ហ៊ុន​ស្មាតហ្វូន​ធំ​លំដាប់​ថ្នាក់​លេខ​បី​លើ​លោក​ពោល​គឺ​Hauwei តែ​ម្ដង​បាន​សហការ​ជាមួយ​Deezer​ដែល​ជា​សេវា​ស្ទ្រីម​បទ​ចម្រៀង​​អនឡាញ​លំដាប់​ពិភពលោក​បាន​សហការ​ជាមួយ​គ្នា​ក្នុង​ការ​បង្កើត​សេវា​កម្ម​ស្ដាប់​តន្ត្រី​អនឡាញ​ថ្មី​ឡើង​សម្រាប់​អតិថិជន​របស់​ខ្លួន​។​

Deezer​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​តន្ត្រី​ដែល​មាន​វិសាលភាព​ជាង​180ប្រទេស​លើ​សកលលោក​​ដែល​មាន​មនុស្ស​ចំនួន​6 លាន​នាក់​កំពុង​ប្រើ​ប្រាស់​សេវា​កម្ម​នេះ​។ជាមួយ​បទ​ចម្រៀង​ជាង​40 លាន​បទ​​វា​បាន​អនុញ្ញាត​អោយ​លោក​អ្នក​ស្ដាប់​តាម​រយះ​Tablet, Laptop និង​ស្មាតហ្វូន​របស់​Hauwei ផង​ដែរ។
ក្នុង​ដំណាក់​កាល​ដំបូង​នេះ​Hauwei នឹង​ចាប់​ផ្ដើម​នៅ​លើ​ស្មាតហ្វូន​ម៉ូដែល​Honor ជាមុន​សិន​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ដាក់​អោយ​ប្រើ​ប្រាស់​គ្រប់​ម៉ូដែល​នោះ​។

សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើ​ប្រាស់​ទូរស័ព្ទ​Honor នៅ​ប្រទេស​យើង​វិញ​មិន​ប្រាកដ​ថា​បាន​ប្រើ​ប្រាស់​សេវា​នេះ​ឬ​យ៉ាងណា​ទេ​គឺ​វា​ក៏​ប្រហែល​អាស្រ័យ​លើ​ដែន​សេវា​របស់​Deezer ដែរ​ថា​​គ្រប​ដណ្ដប់​លើ​កម្ពុជា​ឬ​អត់​។យ៉ាងណាមិញ​ដោយ​សារ​តែ​តម្លៃ​សេវា​អ៊ីនធឺណិត​នៅ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ​ដូច្នេះ​សម្រាប់​យើង​ហាក់​ដូច​ជា​មិនសូវ​ជា​ចាប់​អារម្មណ៍​ពី​វា​ប៉ុន្មាន​នោះ​ទេ​ តែ​វា​ក៏​មិន​យូរ​ដែរ​ដោយ​សារ​តែ​ការ​ស្ដាប់​តន្ត្រី​ប្រភេទ​នេះ​ផ្ដល់​ផល​ប្រយោជន៍​អោយ​អ្នក​ច្រើន​គួរសម​ផង​ដែរ​៕

ប្រភព:

ប្រែសម្រួល ៖ Leng Kim


  • Huawei ឈាន​មួយ​ជំហាន​តាម​Apple មុន​Samsung已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:កីឡា
Tags: