រោគសញ្ញា​ជំងឺ​ផ្តាសាយ លើ​កូន​ក្មេង ដែល​ឪពុក​ម្តាយ​គួរ​ប្រុងប្រយ័ត្ន​

រោគសញ្ញា​ជំងឺ​ផ្តាសាយ លើ​កូន​ក្មេង ដែល​ឪពុក​ម្តាយ​គួរ​ប្រុងប្រយ័ត្ន​

​សម្រាប់​កូនក្មេង ដែល​មាន​ជំងឺ​ផ្តាសាយ គឺ​មាន​អាការៈ​ធ្ងន់ធ្ងរ​ជា​មនុស្សធំ ហើយ​ច្រើន​តែ​បង្ក​ជា​ផលវិបាក​ច្រើន ដូចជា ជំងឺអំបៅអំបែក​ជាដើម​។ បើសិន​ជា​កូន​មាន​ជំងឺ​ផ្តាសាយ​ធម្មតាៗ​ទេ អ្នក​មិន​បាច់ នាំ​គេ​ទៅ​ពេទ្យ​ពិនិត្យ​ឡើយ។

ប៉ុន្តែ ចូរ​នាំ​គេ​ឲ្យ​ពេទ្យ​ពិនិត្យ​ភ្លាម បើសិនជា​មាន​រោគសញ្ញា ដូចខាងក្រោម ៖
•​    ​ក្មេង​ទើប​កើត​រហូតដល់ ១២ ខែ ក្តៅខ្លួន ៣៨ អង្សារ​សេ​
•​    ​ក្មេង​អាយុ​គ្រប់​វ័យ ក្តៅខ្លួន​ឡើង​ខ្ពស់ជាង ៤០ អង្សារ​សេ ម្តង​ហើយ​ម្តងទៀត​
•​    ​មាន​សញ្ញា​ខ្សោះ​ជាតិ​ទឹក ដូចជា​នោម​តិចជាង​ធម្មតា​
•​    ​មិន​ញ៉ាំ​ទឹក​បាន​គ្រប់គ្រាន់​
•​    ​ក្មេង​អាយុ​តិចជាង ២ ឆ្នាំ ក្តៅខ្លួន​យូរ​ជាង ២៤ ម៉ោង​
•​    ​ក្មេង​អាយុ​ច្រើនជាង ២ ឆ្នាំ ក្តៅខ្លួន​យូរ​ជាង​បី​ថ្ងៃ​
•​    ​ក្អួត ឬ​ឈឺពោះ​
•​    ​ងងុយដេក​ខុសធម្មតា​
•​    ​ឈឺ​ក្បាល​ខ្លាំង​
•​    ​រឹង​ក​
•​    ​យំ​ជាប់​រហូត​
•​    ​ឈឺ​ត្រចៀក​
•​    ​ក្អក​ជាប់​រហូត​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • រោគសញ្ញា​ជំងឺ​ផ្តាសាយ លើ​កូន​ក្មេង ដែល​ឪពុក​ម្តាយ​គួរ​ប្រុងប្រយ័ត្ន​已关闭评论
  • 52 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:សុខភាពកុមារ
Tags: