សុក​បាំង​មាត់ស្បូន អាច​បណ្តាលមកពី​អ្វី​?

សុក​បាំង​មាត់ស្បូន អាច​បណ្តាលមកពី​អ្វី​?

​សុក អាច​លូតលាស់​គ្រប់​ទីកន្លែង ទៅ​តាម​ការ​កាច់​សម្បុក របស់​អំ​ប្រី​យ៉ុង​ក្នុង​ស្បូន​។ ប្រសិនបើ​អំ​ប្រី​យ៉ុង កាច់​សម្បុក​នៅ​លើ​ផ្នែក​ខាងក្រោម​នៃ​ស្បូន សុក​ប្រហែលជា​អាច​ដុះ គ្រប​ពីលើ​មាត់ស្បូន ដែល​ជាហេតុ​នាំឲ្យ​មាន​ជំងឺ​សុក​បាំង​មាត់ស្បូន​។

​ភាគច្រើន​នៃ​ជំងឺ​សុក​បាំង​មាត់ស្បូន ត្រូវបាន​គេ​រកឃើញ ក្នុង​ស​ត្រីមាស​ទី​ពីរ តាមរយៈ​ការថត​អេកូ​។ ប្រសិនបើ​សុក​ទើបតែ​ដុះ ជិត​ដល់​មាត់ស្បូន ស្ថានភាព​នឹង​អាច​កែសម្រួល​បាន​ដោយ​ខ្លួនឯង ព្រោះ​ការរីក​ធំ​របស់​ស្បូន នឹង​រុញ​ឲ្យ​ការភ្ជាប់​របស់​សុក​ឡើង​ទៅលើ​វិញ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​សុក ត្រូវបាន​រកឃើញ​ថា នៅ​គ្របពីលើ​មាត់ស្បូន​ទាំងអស់​តែ​ម្តងនោះ វា​មិន​ទំនង​ជា​ឡើង​ទៅលើ​វិញ​បាន​ឡើយ​។​

​ប្រភេទ​នៃ​ជំងឺ​សុក​បាំង​មាត់ស្បូន ដែល​កើតឡើង​ជាប់​រហូត មាន​ជាប់ទាក់ទង​គ្នា​នឹង ៖
•​    ​មាន​សម្លាក​ក្នុង​ភ្នាស​ខាងក្នុង​របស់​ស្បូន​
•​    ​សុក​ធំ​ពេក ក្នុងករណី​មាន​កូនភ្លោះ​
•​    ​ស្បូន​មាន​ទម្រង់​មិនធម្មតា​។​

​កត្តា​ប្រឈមមុខ​
​ស្ត្រី​ប្រឈម​នឹង​ជំងឺ​សុក​បាំង​មាត់ស្បូន​កាន់តែខ្លាំង នៅពេលដែល​ពួកគេ ធ្លាប់មាន​ប្រវត្តិ​វះកាត់ លើ​ស្បូន​ពីមុនមក​ដូចជា ៖
•​    ​សម្រាលកូន​ដោយ​វះកាត់​
•​    ​វះកាត់​យក​ដុំ​សាច់​ក្នុង​ស្បូន​ចេញ​។​

​ជំងឺ​សុក​បាំង​មាត់ស្បូន ក៏​ច្រើន​កើត​លើ​ស្ត្រី​ដែល ៖
•​    ​ធ្លាប់​សម្រាលកូន​ម្តង​ហើយ​
•​    ​កូនភ្លោះ​ពីរ បី ឬ​ច្រើន​
•​    ​អាយុ​ចាប់ពី ៣៥ ឆ្នាំ​ឡើង​ទៅ​
•​    ​ជនជាតិ​អាស៊ី​
•​    ​ជក់បារី​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។