​កត្តា​ប្រឈមមុខ នៃ​ជំងឺ​ត្បៀត​សរសៃ​កដៃ (Carpal Tunnel Syndrome)

​កត្តា​ប្រឈមមុខ នៃ​ជំងឺ​ត្បៀត​សរសៃ​កដៃ (Carpal Tunnel Syndrome)

​កត្តា​ប្រឈមមុខ​មួយចំនួន មានដូចជា ៖
•​    ​កត្តា​រចនាសម្ព័ន្ធ ៖ ការ​បាក់ឆ្អឹង ឬ​ភ្លាត់​ឆ្អឹងកដៃ ដែល​ធ្វើឲ្យ​ផ្លាស់ប្តូរ ផ្លូវរ​ត់របស់​សរសៃ​ប្រសាទ សុទ្ធ​តែ​អាច​បង្កើតបាន​ជា សម្ពាធ​សង្កត់​លើ​សរសៃ​នោះបាន​ទាំងអស់​។ ជាពិសេស អ្នក​ដែល​មាន​បំពង់​រត់​នេះ​តូច​ជាង​ធម្មតា​។

•​    ​ភេទ ៖ ជំងឺ​នេះ​ច្រើន​តែ​កើត​លើ​មនុស្ស​ស្រី​ជាងគេ​។ នេះ​ដោយសារ​តែ បំពង់រ​ត់រប​ស់​សរសៃប្រសាទ នៅ​កដៃ​របស់​ស្ត្រី តូច​ជាង​មនុស្ស​ប្រុស​។

•​    ​ជំងឺ​ខូច​សរសៃប្រសាទ ៖ ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន ជាពិសេស ជំងឺ​ទឹកនោម​ផ្អែម សុទ្ធ​តែ​ធ្វើឲ្យ​ប្រឈម​កាន់តែខ្លាំង នឹង​ការ​ខូច​សរសៃប្រសាទ​ទាំងអស់ ហើយ​ក្នុងនោះ ក៏​មាន​សរសៃប្រសាទ Median Nerve ដែរ​។

•​    ​ជំងឺ​រលាក ៖ ជំងឺ​ដែល​មាន​ការ​រលាក​ដូចជា ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis អាច​ប៉ះពាល់​ទៅលើ សរសៃ​ចង​សាច់ដុំ​នៅ​កដៃ និង​ដាក់​សម្ពាធ​ទៅលើ​សរសៃប្រសាទ​បាន​។

•​    ​ការផ្លាស់ប្តូរ​តុល្យភាព នៃ​ជាតិ​ទឹក​ក្នុង​រាងកាយ ៖ ការ​ហើម ជាពិសេស ក្នុងពេល​មាន​ផ្ទៃពោះ ឬ​រាំងរដូវ ប្រហែល​ជា​ប្រឈម នឹង​ការឡើង​សម្ពាធ ក្នុង​បំពង់រ​ត់របស់​សរសៃ​ប្រសាទ​នៅ​កដៃ ដែល​ជាហេតុ​នាំឲ្យមាន ការ​រលាក​កើតមាន​បាន​។ ប៉ុន្តែ ជំងឺ​នេះ​ច្រើន​តែ​បាត់​ទៅ​វិញ ក្រោយ​ពី​សម្រាលកូន​រួច​។

•​    ​ជំងឺ​ផ្សេងៗ​ទៀត ៖ ជំងឺ​ជា​ច្រើន​ដូចជា ការ​រាំងរដូវ ធាត់​ជ្រុល ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត និង​ការ​ខ្សោយ​តម្រងនោម ប្រហែល​ជា​ធ្វើឲ្យ​ប្រឈម​កាន់តែខ្លាំង នឹង​ការ​កើត​ជំងឺ​នេះ​ដែរ​។

•​    ​កត្តា​នៅ​កន្លែង​ការងារ ៖ ការសិក្សា​ជា​ច្រើន​បាន​វាយតម្លៃ​ថា វា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ រវាង​ការប្រើប្រាស់​កុំព្យូទ័រ និង​ជំងឺ​នេះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​ដូចជា​មិន​មាន​អំណះអំណាង​គ្រប់គ្រាន់ ដែល​គាំទ្រ​ដល់​រឿង​នេះ​ទេ ទោះបីជា​វា​ធ្វើឲ្យ​មាន​ការឈឺចាប់ ប្រអប់ដៃ​ជា​ទម្រង់​ខុសៗ​គ្នា​ក៏​ដោយ​៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។