ផ្លែឈើជូរ អាចកាត់បន្ថយ គ្រោះថ្នាក់ នៃជំងឺដាច់ សសៃឈាមខួរក្បាល

វ៉ាស៊ីនតោនៈ យោងទៅតាមការសិក្សា របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្រ្តីដែលជាធម្មតា ចូលចិត្តទទួលទាន ផ្លែឈើរសជាតិ ជូរដូចជា ផ្លែក្រូច និងទំពាំងបាយជូរ ប្រហែលជាអាច មានគ្រោះថ្នាក់ នៃជំងឺដាច់សសៃឈាម ខួរក្បាលទាប។

ក្រុមអ្នកស្រាវជ្រាវ បានធ្វើការសង្កេត រៀងរាល់៤ឆ្នាំម្តង ទៅលើទិន្នន័យ ពិនិត្យអាការៈ អ្នកជំងឺរបស់គិលានុបដ្ឋាយិកា ក្នុងរយៈពេល១៤ឆ្នាំ ដែលក្នុងនោះមាន ស្រ្តីចំនួន ៦៩,៦២២នាក់ បានទទួលទានបន្លែ និងផ្លែឈើជាប្រចាំ។ គោលបំណង ក្នុងការសង្គេតនេះ គឺដើម្បីសិក្សាអំពីអនុភាព នៃហ្វ្លាវ៉ូនូអ៊ីដ ទៅលើសុខភាព ដែលជាសមាសធាតុ មួយដែលមានវត្តមាន នៅក្នុងផ្លែឈើ បន្លែ សូកូឡាខ្មៅ និងស្រាក្រហម។

ក្នុងខណៈពេលដែល សារធាតុហ្វ្លាវ៉ូនូអ៊ីត ដែលមាននៅ ក្នុងរបបអាហារប្រចាំ ថ្ងៃរបស់ជនជាតិ អាមេរិក មិនបានបង្ហាញ អំពីអត្ថប្រយោជន៏ របស់ពួកវា ក្នុងការការពារជំងឺ ដាច់សសៃឈាម ខួរក្បាល អ្នកដែលបាន ទទួលទានក្រូចនិង ទំពាំងបាយជូរ និង នឹងទឹកផ្លែឈើស្រស់ បានបង្ហាញឲ្យឃើញថា វាអាចកាត់បន្ថយគ្រោះថ្នាក់ នៃការកើតមានជំងឺ ដាច់សសៃឈាមខួរក្បាល បានទៅដល់១៩ភាគរយ។ “សារធាតុហ្វ្លាវ៉ូណូអ៊ីត មានអត្ថប្រយោជន៏ ក្នុងការជួយសម្រួលដល់ ដំណើរឈាម ក្នុងរាងកាយ និង ជួយប្រឆាំងអាការ រលាកផ្សេងៗ។ មិនតែប៉ុណ្ណោះ ការទទួលទានផ្លែឈើ ដែលមាន រសជាតិជូរ ជួយការពារការឡើងទម្ងន់ ការពារការកើត ជំងឺទឹកនោមផ្អែម និង គ្រោះថ្នាក់ខ្ពស់ នៃជំងឺបេះដូង៕

ប្រភព៖ lookingtoday

អ្នកនឹងចូលចិត្ត

  • ផ្លែឈើជូរ អាចកាត់បន្ថយ គ្រោះថ្នាក់ នៃជំងឺដាច់ សសៃឈាមខួរក្បាល已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:សុខភាព
Tags: