ឆា​ក្តាមថ្ម ម្រេច​ខ្ចី

គ្រឿងផ្សំ

– ក្តាមថ្ម
– ម្រេចខ្ចី
– អំបិល
– ស្ករ
– ប្រេងឆា
– ប្រេងខ្យង
– ម្រេច (ម្រេចម៉ដ្ធ)

របៀបធ្វើ៖

លាងក្តាមអោយស្អាត។ បកស្នូកចេញ ដកស្រកីចេញអោយស្អាតរួចកាត់ក្តាមមួយជាបួន។ ដុំបំ បែកសំបកដង្កៀបដើម្បីងាយបរិភោគ។ លាងម្រេចខ្ចី ហើយយកក្តាមទៅចំហុយ ប្រមាណ ៥នាទី។ លាយគ្រឿង អំបិល ស្ករ ទឹកត្រី ប្រេងខ្យង រួចភ្លក្សមើលអោយមានរសជាតិប្រៃផ្អែម ច្បាស់។កាត់ស្លឹកខ្ទឹមរាងវែងៗបន្តិចដាក់ប្រេងឆាចូលខ្ទះ (ច្រើនបន្តិច) ទុកអោយក្តៅដាក់ម្រេចខ្ចី ចូល រួចចាក់គ្រឿងដែលលាយចូល ឆាត្រលប់ចុះឡើងពីរបីត្រលប់ ចាក់ក្តាមដែលចំហុយរួចចូល ដាក់ទឹកបន្តិចឆាអោយចូលគ្រឿងសព្វ រួចដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

 

ប្រភព៖ cen